យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗក្រោយពីបានបុកជាមួយរថយន្ត

0
345

 

 

ភ្នំពេញ​ ៖​ បុរស​ម្នាក់បានស្លាប់បាត់បង់ជីវិតនៅនិងកន្លែងនេះគឺជាហេតុការណ៍ដ៏រន្ធត់យ៉ាងខ្លាំងដែលបង្ករដោយរថយន្ដដោយមិនស្គាល់ម៉ាកមួយគ្រឿងបានបើកបុកម៉ូតូបណ្ដាលអោយបុរសម្នាក់ស្លាប់ក្នុងថ្លុកឈាម តែម្តង
ហេតុការណ៍នេះបង្ករឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។
បុរសដែលស្លាប់ក្នុងថ្លុកឈាមនោះត្រូវបានគេស្គាល់ឈ្មោះ
ឈ្មោះ ចាន់ណា អាយុប្រហែល២១ ឆ្នាំមុខរបរ ជាងកញ្ចក់ស្ទឹងមានជ័យ មានស្រុកកំណើតស្រុកអង្គស្នួលខេត្ដកណ្ដាល ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ដែលពាក់ស្លាកលេខភ្នំពេញ1FQ-3522 ដោយធ្វើដំណើរតែម្នាក់ឯង ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុក៏មានរថយន្ដមួយគ្រឿងដោយមិនចាំម៉ាកដោយធ្វើដំណើរបញ្ច្រាស់ទិសគ្នាបណ្ដាលអោយបុកម៉ូតូជនរងគ្រោះពេញមួយទំហឹងបណ្តាលឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតនៅនិងកន្លែងតែម្ដង ហើយភ្លាមៗនោះដែររថយន្ដបង្កបានបើករថយន្ដគេចខ្លួនបាត់ស្រមោលតែម្ដង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើរហេតុនិងទាក់ទងជំនាញចរាចរខណ្ឌមកយកម៉ូតូទៅរក្សារទុកដោយរថយន្ដរត់បាត់ ចំណែកសាកសពត្រូវបានរថយន្ដដឹកសពដឹកយកទៅតម្កលនៅវត្ដទឹកថ្លា រងចាំស្វែងរកក្រុមគ្រួសារមកទទួលទៅធ្វើបុណ្យតាមប្រពៃណី ៕ ៩៨ សែនជ័យ

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here