



ភ្នំពេញ៖ យុវជនមួយក្រុមមានគ្នា៥ទៅ៦នាក់បានធ្វើសកម្មភាពលូកលាន់ទៅលើនារីម្នាក់បណ្ដាលឲ្យនារីរូបនោះស្រែកឲ្យគេជួយ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកទាំងអស់ដែលស្ដ្រីនោះចោទថា លូកចាប់ដោះ។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០១៧ នៅជាប់ក្លឹបស៊ីធី ក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ ឆន ចយ អាយុ២០ឆ្នាំមុខរបរ មិនពិតប្រាកដ មានទីលំនៅស្រុកមេសា ខេត្ដព្រៃវែង។ចំណែកស្ដ្រីរងគ្រោះមានឈ្មោះ ម ស ច ន អាយុ២៤ឆ្នាំស្នាក់នៅក្បែរកន្លែងកើតហេតុ ។
តាមសម្ដីស្ដ្រីរងគ្រោះបានប្រាប់អោយដឹងថា មុនពេលកើតហេតុរូបគាត់បានដើរទៅផ្ទះដើម្បីយកប្រហិតមកលក់ដែលចូលតាមផ្លូវតូចមួយនៅជាប់និងរបងក្លឹបស៊ីធី ស្រាប់តែលេចមុខជនសង្ស័យ៥ទៅ៦នាក់ចេញមកធ្វើសកម្មភាពចាប់ទាញដៃរួចចាប់ដោះរបស់នាងធ្វើអោយគាត់ស្រែកឆោឡោបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែនោះជួយចាប់រួចបាននាំគ្នាវាយម្នាក់មួយដៃមួយជើងម្នាក់បណ្ដាលឲ្យបែកមុខបែកមាត់ហើយ។ភ្លាមៗនោះកម្លាំងនគរបាលមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុនិងនាំជនសង្ស័យម្នាក់ដែលនារីនោះអះអាងថា អ្នកចាប់ដោះរបស់នាង។ដោយឡែកបក្ខពួករបស់ជនសង្ស័យរត់គេចខ្លួនបាត់ស្រមោលតែម្ដង ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលធ្វើការសួរនាំនៅប៉ុស្ដិ៍ស្ទឹងមានជ័យនិងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាន ដើម្បីចាត់ការតាមផ្លូវច្បាប់៕បញ្ញា