





ភ្នំពេញ៖រថយន្តមន្ទីរពេទ្យ(ហុងហាក់)បើមិនប្រយ័ត្នត្រូវម៉ូតូមួយគ្រឿងទៀតបុកពេញមួយទំហឹងសង៤០$បញ្ជប់រឿង។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២៣៖១០នាទីយប់ថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៧នៅចំណុចផ្ទះលេខ២៣៦ស្ថិតតាមបណ្តោយផ្លូវ១៨២កែង២៣៧សង្កាត់ដេប៉ូ១ខណ្ឌទួលគោករាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីបុរសម្នាក់ជាសន្តិសុខយាមនៅហាងលក់រថយន្តបានអោយដឹងថា នៅមុនពេលកើតហេតុគាត់ឃើញបុរសម្នាក់វ័យប្រហែល៣២ឆ្នាំមិនស្គាល់អត្តញាណជិះម៉ូតូម៉ាកsuzuki smash revo ពណ៍ខ្មៅស៊េរី២០១២ពាក់ស្លាកលេខ ភ្នំពេញ1BB-3216ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចតាមបណ្តោយផ្លូវ១៨មកដល់ចំណុចផ្លូវកែងក៏បុករថយន្តមួយគ្រឿងម៉ាក ស្តារិច ពណ៌សមិនស្គាល់ស៊េរីពាក់ស្លាកលេខព្រះសីហនុ2A-8564ដែលគេស្គាល់ជារថយន្តសង្រ្គោះរបស់មន្ទីរពេទ្យ(ហុងហាក់)ធ្វើដំណើរពីលិចមកកើតបំរុងនិងបត់ស្រាប់តែត្រូវម៉ូតូបុកពេញមួយទំហឹងបណ្តាលអោយធ្លាក់កាងមុខ រីឯម៉ូតូក៏ខ្ទេចមួួយកំណាត់មុខដូចគ្នា។បន្ទាប់មកភាគីទាំងសងខាងជជែកយកត្រូវរាងៗខ្លួនអស់រយះពេលជិតមួយម៉ោងភ្លាមៗនោះក៏មានការជួយសម្របសម្រួលពីកម្លាំងនគរបាលមូលដ្ឋានទើបអ្នកបើរថយន្តសង្រ្គោះយល់ព្រមសងសំណងចំនួន៤០$ដើម្បីបញ្ជប់រឿង៕ខុងមុីង