

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់បានធ្វើសកម្មភាពលួចយកសត្វគោ១ក្បាលបានសម្រេចកាលពីពេលយប់លុះព្រឹកឡើងជនសង្ស័យដើររកអ្នកទិញស្រាប់តែហៅចំម្ចាស់គោដែលបាត់មានអីចាប់ប្រគល់អោយសមត្ថកិច្ចល្មម។ករណីនេះបានកើតឡើងកាលពីម៉ោង៨និង១០ព្រឹក ថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០១៧នៅចំណុចក្រោយមណ្ឌសុខភាពសែនសុខ ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។
តាមប្រភពព័ត៌មានពីកម្លាំងនគរបាលម្នាក់សុំមិនបញ្ចេញឈ្មោះបានអោយដឹងថា ជនសង្ស័យមានឈ្មោះ ឈួន រ៉េត ភេទ ប្រុសអាយុ២៩ឆ្នាំមុខរបរនិងស្នាក់នៅមិនពិតប្រាកដមានស្រុកកំណើតភូអូរ ឃុំបឹងឈូក ស្រុកត្រាំកក់ ខេត្តតាកែវ។ ចំណែកម្ចាស់គោមានឈ្មោះ ឈន សុខភី ភេទប្រុសអាយុ៤៩ឆ្នាំមុខរបរកសិក ស្នាក់នៅផ្ទះលេខ២០៦ផ្លូវលេខ២០៤ភូមិសែនសុខ៦សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីម្ចាស់គោបានរៀបរាប់ប្រាប់កម្លាំងនគរបាលថា កាលពីយប់ថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៧រូបគាត់បានយកសត្វគោញុី១ក្បាលពណ៌សទៅចងនៅក្នុងក្រោលដីឡូមួយកន្លែង។លុះនៅវេលាម៉ោង១និ៣០នាទីយប់គាត់ក៏បាត់សត្វគោ ហើយបាននាំគ្នាដើររកស្រាប់តែដល់វេលាម៉ោង៦ព្រឹកក៏មានមនុស្សម្នាក់មករកអ្នកទិញគោស្រាប់តែហៅប៉ះចំគាត់ដែលជាម្ចាស់គោបានបាត់ពីយប់ដែលកំពុងដើររក។ពេលនោះគាត់ក៏សង្ស័យបានអោយជននោះជួនទៅកន្លែងគោក៏ឃើញជនសង្ស័យបានលើកសត្វគោដាក់លើរទេសហើយយកតង់មកគ្របពីលើ ខណៈនោះគាត់បើកតង់មើលទើបដឹងថាជាគោរបស់គាត់។ ភ្លាមនោះជនសង្ស័យដែលទៅហៅគាត់ទិញសត្វគោនោះបានគេចខ្លួនបាត់នៅសល់តែបក្ខពួកម្នាក់ឈ្មោះ ឈួន រ៉េត ហើយគាត់ជា(ម្ចាស់គោ)បាននាំខ្លួនយកមកប្រគល់អោយកម្លាំងនគរបាលប៉ុស្តិ៍ឃ្មួញតែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការចាត់ការបន្ត៕ ៩៨ សែនជ័យ