នារី​ម្នាក់​ត្រូវ​ជន​សង្ស័យ​ចំនួន​២នាក់​ប្លន់​យក​ម៉ូតូ​បាត់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​

 

 

 
ភ្នំពេញ៖​ នារី​​ម្នាក់​​ចេញ​​ពី​​សាលា​រៀន​​ត្រលប់​ទៅ​ផ្ទះ​វិញ​​លុះ​ជិះ​​ម៉ូតូ​​ជិត​ដល់​​ផ្ទះ​​ទៅ​ហើយ​​ស្រាប់​តែ​មាន​ បុរស​​ជា​​ជន​សង្ស័យ​​២​នាក់​ បាន​ជិះ​ម៉ូតូ​​ចំនួន​​២​គ្រឿង​ បាន​ធ្វើ​​សកម្មភាព​ ភ្ជង់​ប្លន់​​យក​​កាបូប​លុយ​បាន​សម្រេច​ តែ​បន្សល់​ទុក​​ម៉ូតូ​​របស់​​ជន​​សង្ស័យ​​មួយ​គ្រឿង​នៅ​កន្លែង​កើត​។ហេតុ​ការណ៍​​នេះ​​បាន​កើត​ឡើង​​នៅ​​វេលា​ម៉ោង​ ៨​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​​១៤​ ខែ​​វិច្ឆកា​ ឆ្នាំ​២០​១៧​ ស្ថិត​នៅ​ចំណុច​​ផ្លូវ​​បេតុង​​អត់​លេខ​ ក្បែរ​​និង​ តេប៉ូ​ ប្រេង​ឥន្ធនះ​​តេលា​​ភូមិ​ភ្នាត​ សង្កាត់​ស្ទឹងមាន​ជ័យ​​២​ ខណ្ឌ​មាន​ជ័យ​ ។

​ជន​រងគ្រោះ​​មាន​ឈ្មោះ​ ឈាវ​ វិច្ឆការ​ ភេទស្រី​ អាយុ​២២​ឆ្នាំ​ មុខរបប​ បុកលិគ្គ​​ក្រុម​ហ៊ុន​ឯក​ជន​ ស្នាក់​នៅ​​ ផ្ទះ​លេខ​​១២​ ផ្លូវ​លេខ​​បេតុង​​១៨​ ភូមិ​​ភ្នាត​ សង្កាត់​​ស្ទឹង​មាន​ជ័យ​​២​ ខណ្ឌ​មាន​ជ័យ​ ។សម្ភារៈ​ដែល​​ជន​​សង្ស័យ​​ប្លន់​​យក​​ទៅ​​នៅ​​ក្នុង​កាបូប​​មាន​​​ទូរស័ព្ទ​ចំនួន​​២​គ្រឿង​​ម៉ាក​ iphon5​មួយ​​និង​iphon 7 មួយ​គ្រឿង​​កាតATM ចំនួន​៤​​សន្លឹក​​កាត​វីង​មួយ​​សន្លឹក​ និង​លុយមួយ​ចំនួ​ន​​តូច​ ។

​តាម​​សម្តី​​ជន​រងគ្រោះ​​បាន​អោយ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​​រូប​​នាង​​បាន​ជិះ​ម៉ូតូ​ ម៉ាក់​ ស៊ុយ​សុគី​ ឡែក​​ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1GF 9978 ចេញ​ពី​​សាលា​ រូ​ នៅ​បឹង​​ត្របែក​ គោល​បំណង​​ត្រលប់​​ទៅ​​វិញ​ ជិត​កន្លែង​កើត​ហេតុ​​។លុះ​ធ្វើ​​ដំណើរ​​មក​ដល់​​ចំនុច​កើត​ ក៏​ស្រាប់​​តែ​មាន​​ជន​សង្ស័យ​​២​នាក់​​បាន​ ជិះ​​ម៉ូតូ​​ពី​រ​គ្រឿង​​មក​ឈប់​​ចាំ​​តាំង​​ពី​​ពេល​​ណា​​នោះ​ទេ​ ហើយ​​ពេល​​ឃើញ​​រូប​​នាង​​ជិះ​​ម៉ូតូ​ទៅ​​ដល់​ ស្រាប់​តែ​​ជន​សង្ស័យ​​ទាំង​​នោះ​​បាន​ ដក​កាំ​ភ្លើង​ខ្លី​​មួយ​ដើម​​មិន​ចាំ​ម៉ាក​​មក​ភ្ជង់​​គំរាម​រូប​​នាង​​អោយ​​ចុះ​​ពី​​លើ​​ម៉ូតូ​ តែ​ពេល​នោះ​រូប​នាង​​បាន​​ឆោ​ឡោ​ឡើង​​ស្រែក​​ថា​ចោរៗ​ផ្អើល​ដល់​ប្រជា​ពល​រដ្ឋ​​នោះ​​ចេញ​​មក​​ព្រោង​ព្រាត​​ ធ្វើ​អោយ​​ជន​សង្ស័យ​​ភ័យ​​ពេក​ ក៏​បាន​​យក​​កាបូប​ស្ពាយ​​ពី​​រូប​នាង​ ហើយ​​ជិះ​ម៉ូតូ​​គេ​ច​ខ្លួន​​បាត់ តែ​ជន​ស​ង្ស័យ​បាន​បន្សល់​​ទុក​​ម៉ូតូ​​របស់​​ពួក​គេ​មួយ​គ្រឿង​ ម៉ាក​ AIR BLACK ពណ៌ស​ ពាក់​ស្លាក​លេខ​​ភ្នំពេញ​ 1L 5648 នៅ​​កន្លែង​កើត​ហេតុ​ ។

​​​ក្រោយ​ពេល​កើត​ហេតុ​ រូប​នាង​​ជា​ជន​រង​គ្រោះ​ ត្រូវ​បាន​​ក្រុម​​គ្រួសារ​​ដឹក​​យក​​ទៅ​​ដាក់​​ពាក្យ​បណ្តឹង​​នៅ​​ប៉ុស្តិ៍នគរបាល​ស្ទឹង​មានជ័យ​២​៕បញ្ញា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *