



ខេត្តព្រះសីហនុ៖ជនជាតិបរទេសមួយក្រុមជិះទូកដើរលែងកំសាន្តតាមឆ្នេរសមុទ្រលង់ទឹកស្លាប់ ខណៈដែលផឹកស្រាស្រវឹងចុះងូចទឹកគាំងបេះដូង។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៤៖១៥នាទីរសៀលថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០១៧ ស្ថិតនៅចំណុចកូនកោះភូមិកោះតូចសង្កាត់កោះរ៉ុងសន្លឹមក្រុងខេត្តព្រះសីហនុ។
សាកសពជនរងគ្រោះឈ្មោះJIANG. QIMING ភេទប្រុសអាយុ៧៩ឆ្នាំ ជនជាតិចិនមុខរបរទេសចរណ៍។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកេីតហេតុជនរងគ្រោះបានជិះទូកទេសចរណ៍
ដេីរកំសាន្តតាមឆ្នេរកោះសាន់ នីបូតពីខេត្តព្រះ
សីហនុមកលេងចំណុចកូនកោះ។បន្ទាប់មកជនរងគ្រោះនិងមិត្តភ័ក្តបាននាំគ្នាផឹកស្រានៅលើទូកអស់ជាច្រេីនដប។រហូតដល់ចំណុចកេីតហេតុជនរងគ្រោះចុះងូតទឹកលែងបណ្តាលអោយលង់ទឹកគាំងបេះដូងតែម្តង។
ក្រោយពីកើតហេតុសាកសពជនរងគ្រោះត្រូវបានដឹកតាមទូកកន្ទុយវែងធ្វើដំណើរពីកន្លែងកើតហេតុទៅពេទ្យខេត្តព្រះសីហនុដេីម្បីធ្វើកោសល្យវិច្ច័យ។ រីឯលិខិតឆ្លងដែនវីសារជនរងគ្រោះរក្សាទុកនៅខេត្តព្រះសីហនុ៕វាយោ