គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះបិទផ្អាកអាជីវកម្មហាងខារ៉ាអូខេ រតនះសោភ័ណ្ឌ

0
197

 

 

 
ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យចុះបិទអាជីវកម្ម ហាងខារ៉ាអូខេមួយកន្លែង យីហោ រតនះសោភ័ណ្ឌKTVកាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ដែលមានទីតាំងស្ថិតនៅតាមផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ បន្ទាប់ពីហាងខាងលើ មិនគោរពនូវកិច្ចសន្យា ជាមួយអាជ្ញាធរកន្លង ដេញចាប់ម៉ូយ ប្រសេចប្រសាចនៅពេលយប់ បាត់បង់អស់សណ្តាប់ធ្នាប់សាធារណៈ។

តាម​ប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឲ្យដឹងថា កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក យិន គា នាយករដ្ឋបាលសាលាខណ្ឌពោធិ៍សែនជ័យ បានអនុវត្តតាមបញ្ជារបស់លោកអភិបាលខណ្ឌ ហែម ដារិទ្ធិ បានចុះធ្វើការបិទនិងរុះរើ ទម្លាក់ស្លាកយីហោ ហាងខារ៉ាអូរខេខាងលើនោះចោលនិងមិនអនុញ្ញាតឲ្យបើកដំណើរការឡើងវិញជារៀងរហូត។មូលហេតុគឺដោយ សារតែម្ចាស់ហាងមួយនេះល្មើសនិងផ្គើនទៅនឹងការណែនាំរបស់អាជ្ញាធរ ដែលបានប្រជុំណែនាំជាបន្តបន្ទាប់រាប់ដងមិនឈ្នះមក ហើយ មិនតែប៉ុណ្ណោះមិនបានគោរពកិច្ចសន្យាដែលបានធ្វើឡើងជាមួយអាជ្ញាធរ ក្នុងងពេលកន្លងមកឡើយ។

ប្រភពដដែលបានបន្តទៀតថា ការប្រជុំណែនាំនិងធ្វើកិច្ចសន្យាក្នុងពេលកន្លងមក រវាងអាជ្ញាធរខណ្ឌនិងក្រុមអ្នករកស៊ីបើក ហាងខារ៉ាអូរខេ ម៉ាស្សាកោសជប់ ឬភោជនីយដ្ឋាននានានៅទូទាំងខណ្ឌពោធិ៍សែនជ័យ ជាពិសេសក្រុមអ្នកបើកហាងKTV ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤នេះ គឺហាមមិនឲ្យបង្ករឿងវាយតប់គ្នាឬ បណ្តោយឲ្យ បុគ្គលិករបស់ខ្លួន បង្កភាពរញ៉េរញ៉ៃ ជិះម៉ូតូ និងរត់ប្រដេញចាប់ដណ្តើមម៉ូយ គ្មានសណ្តាប់ធ្នាប់ បង្កអសន្តិសុខ ក្នុងមូលដ្ឋានឬលួចបន្លំលុយភ្ញៀវជាដើម។ត្រូវតែរួម ចំណែកថែករក្សាអន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយនៅក្នុងមូលដ្ឋាន ប្រសិនបើនៅតែមិនអនុវត្តន៍ តាមកិច្ចសន្យានិងការ ណែនាំទេនោះនិងទទួលរងការបិទអាជីវកម្មតែម្ដង ។ប៉ុន្តែទោះជាមានការប្រជុំណែនាំនិងព្រមានយ៉ាងខ្លាំងបែបណាក្ដី ក៏ម្ចាស់ហាងទាំងនេះមិនព្រមស្ដាប់ព្រមទាំងផ្គើន នៅតែបន្តរត់និងជិះម៉ូតូដេញចាប់ម៉ូយដដែល ទើបកម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌចុះបិទហាងនិងទម្លាក់ស្លាកយីហោ ឈប់ឲ្យបើករកស៊ីបន្តទៀតជារៀងរហូតហើយ៕៩៨ សែនជ័

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here