កណ្ដាលៈមានករណីដាច់ទូរទេះភ្លើងធ្លាក់ប្រឡាយទឹក ត្រង់ចំណុចភូមិអង្គខ្លើរ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីវេលាម៉ោ៥និង៥០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បណ្តាលឲ្យខុចខាតយ៉ាងដំណំ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មានរទេះភ្លើងរបស់ក្រុមហ៊ុន ROYAl Railway បានដឹកទំនិញចេញដំណើពីក្រុងព្រះសីហនុ មកភ្នំពេញ លុះបើកមក ដល់ចំណុចកើតហេតុខាងលើ រទេះភ្លើងបានជាន់ហ្វ្រាំងបន្ថយល្បឿន ធ្វើឲ្យទូដែលមិនមានដឹកទំនិញធ្លាក់ចុះពីលើផ្លូចូលក្នុងប្រឡាយចំនួន៧កង់ តែមិនបណ្តាលឲ្យរងរបួសដល់មនុស្សទេ។
បន្ទាប់មកក្រុមអ្នកបច្ចេកទេសបានធ្វើការជួសជុល និងធ្វើផ្លូវឲ្យបានដូចដើមវិញ ទើបបន្តដំណើរចូលរាជធានីភ្នំពេញ ៕ អូន ធួក
