


ភ្នំពេញ៖ បុរសម្នាក់បើករថយន្តហាយឡែនឌ័រក្នុងល្បឿនលឿនបួងចង្កូតជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលអោយបាក់អស់ចំនួន៣កង់ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំទៅមុខលែងរួចបង្កអោយមានការកកស្ទះចរាចរណ៍។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១៥ខែវិច្ចិកា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ១៩៣ កែងនិងផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំកាមន រាជធានីភ្នំពេញ។
ម្ចាស់រថយន្តបង្កឈ្មោះ ហែន ផានិត ភេទប្រុសអាយុ២៧ឆ្នាំ មានស្រុកកំណើតនៅខេត្តស្វាយរៀង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតគេបានឃើញរថយន្តម៉ាកហាយឡែនឌ័រ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AL 8452 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៩៣ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនខណះមកដល់ចំណុចកើតហេតុក៏បានបួងចង្កូតបតស្តាំទៅជើងឡើងតាមបណ្តោយផ្លូវម៉ៅសេទុង ក៏ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលងអោយបាក់អស់ចំនួន៣កង់ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ សំណាងមិនមានអ្នករងរបួសនោះទេ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុនិងទំនាក់ទំនងទៅជំនាញចរាចរណ៍រាជធានីភ្នមំពេញដើម្បីចុះមកធ្វើកាវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕សារ៉េត