សាកសព​បុរស​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​ប្រទះឃើញ​ចង​ក​សម្លាប់​ខ្លួន​នៅក្នុង​រោង​អ្នក​តា​វត្ត​សំពៅ​មាស​

img_7443img_7441
ភ្នំពេញ៖ សាកសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញចងកសម្លាប់ខ្លួនឯងនៅក្នុងរោងអ្នកតាវត្តសំពៅមាសធ្វើអោយមានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម។ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ២៩ខែវិច្ឆិកាឆ្នាំ២០១៦ ម៉ោង ០៦៖៣០នាទីព្រឹកស្ថិតនៅចំណុច រោងអ្នកតាក្នុងវត្តសំពៅមាស ផ្លូវ ១៤៣ ភូមិ ៦ សង្កាត់ បឹងព្រលឹត ខណ្ឌ ៧ មករា។
សាកសពជនរងគ្រោះមិនត្រូវបានស្គាល់ឈ្មោះនោះទេ ភេទ ប្រុស អាយុ ប្រហែល ២៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ និង អាស័យដ្ឋានមិនស្គាល់ ។
តាមការពិនិត្យរបស់លោក ឧកញ៉ា វេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល់វិច័្ឆយរាជធានីភ្នំពេញ និង ការិយាល័យបច្ចេកទេស ពិនិត្យសាកសព បានសន្និដ្ឋានថា សាកសពពិតជាស្លាប់ដោយសារចងក ( ធ្វើអត្តឃាតដោយខ្លួនឯង ) ។
បច្ចុប្បន្ន សពត្រូវបានយកទៅតម្កល់នៅវត្តសំបួរមាស ដើម្បីរងចាំបងប្អូន និង ក្រុមគ្រួសារ មកទទួលទៅធ្វើបុណ្យតាមព្រៃណី៕ សារ៉េត

 

Leave a Reply

Your email address will not be published. Required fields are marked *