ប្រគល់ព្រហ្មចារីយ៍ឲ្យបង បានសម្រេច២ដង នួងល្អងប្តឹងប៉ូលីសចាប់ខ្លួន

 

 

 

ភ្នំពេញ៖ យុវជនម្នាក់ទទួលរងការចោទក្រាន់ រំលោភសេពសន្ទវៈ លើនារីម្នាក់បានសម្រេចរហូតដល់ទៅ២ដង គ្រាដែលខាងស្រីស្រវឹង លុះដឹងខ្លួនទើបដឹងថាខ្លួនអស់ព្រហ្មចារីយ៍កាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបន្ទប់ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ លុះបែកធ្លាយរឿងប្តឹង​នគរ​បាល​ឃាត់ខ្លួនខាងប្រុសកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ​ ២០១៧នេះនៅភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ។

ភាគីនារីដើមបណ្តឹងឈ្មោះ យ ស គ អាយុ២៣ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ឃុំបន្ទាសមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ។  ចំណែកភាគីបុរសជាចុងចោទមានឈ្មោះ ពេជ្រ ឧត្តម អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ​ស្នាក់នៅបន្ទប់ជួលភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
តាម​សម្ដី​រៀប​រាប់​របស់​នារីរង​គគ្រោះ​បានឲ្យដឹងថា ខ្លួនទើបមកធ្វើការងាររោងចក្រ ជាមួយបុរសខាងលើ បានជាង១ខែ មកហើយ ក្នុងការប្រាស្រ័យទាក់ទងគ្នា ជិតស្និតជាមិត្តភ័ក្ររួមការងារនោះបាន៤ថ្ងៃ។លុះមកដល់វេលាម៉ោង៧យប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នាងបានធ្វើពិធីខួបកំណើតផ្ទាល់ខ្លួន ក៏បានហៅបុរសខាងលើ មិត្តភ័ក្រប្រុសស្រី បងប្អូនសរុបគ្នា៦នាក់ ហូបចុក ផឹកស្រាបៀមួយកេស ក៏ប៉ុន្តែ មនុស្សទាំង៦នាក់ដែលចូលរួមកម្មវិធីខួបកំណើតនោះ មិនមែនជាអ្នកជំនាញខាងផឹកឡើយ ដើម្បីបង្កើតបរិយាកាសឲ្យសប្បាយ នាំគ្នាជួបជុំ រហូត​ដល់វេលាម៉ោង១០យប់ ចប់កម្មវិធី មិត្តភ័ក្រ ស្រវឹងស្រឿងៗ ចាកចេញទៅអស់ នៅសល់ក្នុងបន្ទប់គ្នា៣នាក់ រូបនាង មិត្តស្រីម្នាក់ទៀត និងបុរសខាងលើ ស្រវឹងទៅហើយ ក៏នាំគ្នាដេកទាំង៣ នាក់ក្នុងបន្ទប់តែមួយ ដោយសារនាងត្រូវជាតិស្រវឹងវិលៗផង ដល់វេលាម៉ោង១១យប់ បុរសរូបនេះ បានសរសៀមកដេកក្បែរហើយឱបថើបអង្អែលនាង រួចសម្រាតខោ ភេទបានសម្រេចម្តង ហើយដេកបន្តធ្វើមិនដឹង។​ ដល់វេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១៣ ខែវិច្ឆិកា បុរសខាងលើរួមភេទបានសម្រេចជាលើកទី២ ហើយដេកដល់ភ្លឺ ទើបងើបទៅបន្ទប់ជួលរបស់គេនៅឯភូមិកំបូលវិញ។
តាម​ប្រភព​ដដែល​បន្តទៀតថា ខណៈដែលបុរសខាងលើរួមភេទបានម្តងហើយ ម្តងទៀត ខ្លួនដឹងដែរ តែអារម្មណ៍ទន់ដៃទន់ជើង ដោយសារស្រវឹងស្រារហូតដល់ ស្វាងទើបដឹងថាអ្វីៗគ្រប់យ៉ាង អស់រលីង នៅពេលនេះ ម្យ៉ាងភាពឈឺចាប់ ទ្រាំលែងបាន ពេលដែលបងប្អូន ស្នាក់នៅបន្ទប់ក្បែរនោះ ចាប់សួរក៏ទម្លាយរឿងប្រាប់ លុះមកដល់រសៀលថ្ងៃទី១៥ ខែវិច្ឆិកានេះប្តឹង​កម្លាំង​នគរ​បាល​អោយ​ចាប់​ឃាត់​ខ្លួន​តែម្តង។
តាម​ប្រភព​ព័ត៌មានពី​បុរស​ចុង​ចោទវិញ បានឲ្យដឹងថា​ខ្លួនពិតជាបានរួមភេទជាមួយនារីខាងលើបានសម្រេច ២ដងក្នុងយប់តែមួយ គ្រាដែលដេកក្នុងបន្ទប់ជាមួយគ្នា ហើយមុននឹងខ្លួនហ៊ានធ្វើបែបនេះសុទ្ធតែមានហេតុផល ខ្លួនបានសុំរួមភេទត្រឹមត្រូវ មិនមែនចាប់បង្ខំឡើយ។
​ប្រភព​ដដែល​បាន​បន្តទៀតថា គ្រាដែលនារីខាងលើហៅខ្លួនមកកម្មវិធី ខួបកំណើត មានផឹកសុីផង ខ្លួនស្រវឹងស្រឿងៗ ចប់កម្មវិធី នារីខាងលើបានឃាត់ មិនឲ្យទៅ បន្ទប់ជួលឯភូមិកំបូលឡើយ ឲ្យនៅដេកស្នាក់ក្នុងបន្ទប់របស់នាងមានគ្នាសរុបចំនួន ៣នាក់ លុះដល់យប់ជ្រៅបន្តិច នាងដេកបែមុខមករកខ្លួននិយាយត្រូវគ្នា ទើបហ៊ានបបោស អង្អែលអារម្មណ៍ដល់កំពូលសុំតាមត្រង់ នាងយល់ព្រម ទើបបានសម្រេចជាលើកទី១ រហូត​ដល់ទៀបភ្លឺ បានសម្រេចជាលើកទី២ ហើយទៅធ្វើការជាមួយគ្នាជាធម្មតា ប៉ុន្តែសកម្មភាពខាងលើ បែកធ្លាយដល់ សាច់ញាតិរបស់នាងនៅក្បែរនោះ ទើបឆោឡោប្តឹង​នគរបាល​មកចាប់ខ្លួនតែម្តង។

បច្ចុប្បន្ន​នេះ​ដោយ​យល់​ទៅលើបណ្តឹងចោទប្រកាន់ពីភាគីខាងស្រី​កម្លាំងនគរបាល​មូល​ដ្ឋាន​ឃាត់ខ្លួនភាគីខាងប្រុស មកសាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ចាត់ការបន្តទៅតាមនីតិវិធី​ច្បាប់​៕៩៨ សែនជ័យ

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *