



ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋកើតទុកមិនសុខចិត្តបន្ទាប់ពីចាញ់បោកមេខ្យល់ថានាំទៅធ្វើការនៅប្រទេសជប៉ុនតែបែជាទទួលបានលុយហើយព្យាយាមគេចខ្លួន ក៏ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់អោយនគរបាលប៉ុស្តិ៍ចោមចៅជួយរកដំណោះស្រាយ។ហេតុការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង១៖៣០នាទីយប់ឈានចូលថ្ងៃទី១៦ខែវិឆិ្ឆកាឆ្នាំ២០១៧ ស្ថិតនៅនគរបាលប៉ុស្តិ៍ចោមចៅ ក្នុងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីបងស្រីម្នាក់ដែលជាអ្នកចាញ់បោកមេខ្យល់ខាងលើបានប្រាប់អោយដឹងថា រូបគាត់ ពុំបានស្គាល់មេខ្យល់ច្បាស់នោះទេ ខណះដែលមេខ្យល់បានមកសួរគាត់ថាចង់ទៅធ្វើការនៅជប៉ុនដែលឬទេគាត់គឺជាអ្នកនាំពលករទៅធ្វើការនៅជប៉ុននិងទទួលបានប្រាក់ខែច្រើនការងារស្រួល។ហើយជាកម្មករកាត់ផ្លែទំពាងបាយជូ ,អ្នកបើករថយន្តដឹកផ្លែឈើទទួលបានប្រាក់ខែក្នុងមួយខែបាន១៨០០$ ខណៈនោះពួកគាត់ក៏ជឿរ ដោយសារតែជាមនុស្សស្គាល់គ្នាផងក៏សម្រេចចិត្តថាទៅ។
តាមប្រភពដដែលបានបន្តទៀតថា មេខ្យល់ខាងលើបានមកយកលុយពួកគាត់រហូតដោយថាយកទៅរត់ការដើម្បីបានទៅធ្វើការឆាប់ៗ អ្នកខ្លះបានលក់ជ្រូក លក់គោ អ្នកខ្លះចងការគេ ដើម្បីរកលុយមកអោយមេខ្យល់ខាងលើ។ដោយបានដាក់ពាក្យទៅធ្វើការតាំងពីថ្ងៃទី១០ខែសីហាឆ្នាំ២០១៧និងចេញដំណើរនៅថ្ងៃទី១៥ខែវិឆ្ឆការឆ្នាំ២០១៧វេលាម៉ោង១១យប់លុះមកដល់ល្ងាចថ្ងៃទី១៥ខែវិឆ្ឆិកាស្រ្តីមេខ្យល់ខាងលើបាន នាំពួកគាត់មកព្រលានយន្តហោះថាត្រូវឡើងយន្តហោះថ្ងៃនឹង ដោយពួកគាត់មានគ្នាចំនួន៥នាក់ដោយមានវាលីខោអាវ ត្រៀមរួចជាស្រេចលុះមកដល់ព្រលានយន្ត ហោះដោយពុំមាន លិខិតច្បាស់លាស់នោះទេ ហើយស្រ្តីដែលជាមេខ្យល់ព្យាយាមគេចខ្លួនដែល ធ្វើជានិយាយទូរសព្ទចុះឡើងៗនិង ដោយចាំយូរពេកក៏មានការសង្ស័យ បានទៅសួរទៅខាងព្រលានយន្តហោះទើបដឹងថាចាញ់បោកគេទើប នាំខ្លួនស្រ្តីមេខ្យល់ខាងលើមកប៉ុស្តិ៍ចោមចៅតែម្តង។
ស្រ្តីដែលជាមេខ្យល់ខាងលើ ឆបោកខាងលើមានឈ្មោះ អ៊ុំផាន់ណា ភេទស្រីអាយុ២០ឆ្នាំ មុខរបរកម្មករោងចក្រស្នាក់នៅភូមិព្រៃព្រីងខាងជើងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតស្រុកល្វាឯមខេត្តកណ្តាល។ ឃាត់ខ្លួនបាននៅព្រលានយន្តហោះ។ ដែលអះអាងថាមានក្រុមហ៊ុនឈ្មោះ K K ដែលមានទីតាំនៅខាងក្រោយសួនកុមារសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។
ចំណែកជនរងគ្រោះ មានគ្នា៥នាក់-ទី១មាឈ្មោះប៊ូស៊ីថា ភេទស្រីអាយុ៣៩ឆ្នាំមុខរបរកាត់ដេរស្នាក់នៅផ្ទះជួលភូមិត្រពាំពោធិ៍សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិព្រែកព្នៅឃុំព្រែកព្នៅស្រុកស៊ីធរកណ្តាលខេត្តព្រៃវែង។
-ទី២ឈ្មោះប៊ូខេមរា ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅ ជាមួយឈ្មោះ ប៊ូស៊ីថា ជាបងប្អូនគ្នា( បង់ប្រាកអស់លុយ៨៧០០$ពីរនាក់បងប្អូន)។
-ទី៣ឈ្មោះគីនរិទ្ធ ភេទប្រុសអាយុ២៤ឆ្នាំមុខរបរធ្វើការោងចក្រ ស្នាក់នៅទួលសង្កែរខណ្ឌឬស្សីកែវ។
-ទី៤ឈ្មោះ ឡាយរមន្នី ភេទប្រុសអាយុ២៥ឆ្នាំកំពុងរៀនភាសាជប៉ុនស្នាក់នៅស្ទឹងមានជ័យ
-ទី៥មានឈ្មោះភៀងស៊ូម ភេទប្រុស អាយ២៥ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅស្ទឹងមានជ័យ។ (ទាំងបីនាក់ឈ្មោះគីនរិទ្ធ,ឈ្មោះ ឡាយរមន្នី,ឈ្មោះភៀងស៊ូម បានបង់ប្រាក់អស់៣៥០០$តែយកមកវិញបាន១៨០០$។
ក្រោយពីនាំខ្លួនស្រ្តីដែលជាមេខ្យល់មកកាន់ប៉ុស្តិ៍ចោមចៅដើម្បីអោយសមត្ថកិច្ចជួយរកដំណោះស្រាយនិងបានដាក់ពាក្យបណ្តឹងប្តឹងទាមទាសំណងជំងឺចិត្ត និងប្រាក់ដែលបានចំណាយយកមកវិញផងដែរ។
បច្ចុប្បន្នស្រី្តដែលជាមេខ្យល់ខាងលើត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនិងដើម្បីរកដំណោះស្រាយជូនជនរងគ្រោះផងដែរ៕៩៨ សែនជ័យ