

ភ្នំពេញ ៖ ផ្សារស្ទឹងមានជ័យចាស់ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ត្រូវបានលោកជា សរ៉េត ប្រធានផ្សារ យកចំណីផ្លូវ២១៧ ធ្វើជាកន្លែងផ្ញើម៉ូតូទៅវិញ ធ្វើឲ្យបាត់អស់នូវសោភ័ណ្ឌភាពដងផ្លូវ សណ្តាប់ធ្នាប់សាធារណៈ និងមានការរឹះគន់ពីសំណាក់បងប្អូនប្រជាពលរដ្ឋ អ្នកធ្វើដំណើរឆ្លងកាត់ តាមផ្លូវ២១៧ខាងលើ ពេលព្រឹកជួបបញកហាប្រឈមនិងកកស្ទះចរាចរណ៍ ខណៈដែលចិញ្ចើមផ្លូវ មុខផ្សារ ត្រូវបានយកធ្វើជាទីតាំងកន្លែងផ្ញើរម៉ូតូបាត់ទៅហើយ ។
តាមប្រជាពលរដ្ឋ បានធ្វើការរឹះគន់ទៅលើប្រធានផ្សារ លោក ជា សារ៉េត កេងយកចំណេញ បម្រើប្រយោជន៍ផ្ទាល់ខ្លួន ប្រមូលលុយ ក្នុងរូបភាព យកចិញ្ចើមផ្លូវមុខផ្សារ មកធ្វើជារបរអាជីវកម្ម បង្កើនប្រាក់ចំណូល សម្រាប់ទប់តំណែងធ្វើជាប្រធានផ្សារ ។ ពលរដ្ឋងឿងឆ្ងល់ថា បើថ្នាក់លើមិនអនុញាតិ លោកជា សារ៉េត ក៏មិនហ៊ាន យកចិញ្ចើមផ្លូវមកធ្វើជារបរអាជីវកម្មដែរ ដោយសារទេវប្រាក់ ទើបថ្នាក់ខណ្ឌ បិទភ្នែកធ្វើពុធជាមិនដឹង សង្ងំឲ្យងើបលុយ ក្នុងរូបភាពបែបនេះ សណ្តាប់ធ្នាប់សាធារណៈ សោភ័ណ្ឌភាពដងផ្លូវ២១៧ និងផ្សារស្ទឹងមានជ័យខ្លួនឯង ប្រឈមទៅនឹងកកស្ទះចរាចរណ៍ ។
ជុំវិញបញ្ហា ប្រធានផ្សារស្ទឹងមានជ័យចាស់ យកចិញ្ចើមផ្លូវ មកធ្វើជារបរអាជីវកម្មផ្ទាល់ខ្លួន អ្នកពត៌មានមិនអាចសុំការបំភ្លឺ ពីលោកប្រធានផ្សារបានទេ ៕បញ្ញា