ប្រទះឃើញសពដេកស្លាប់អាក្រាត់កាយនៅក្នុងបន្ទប់ជាអតីតប្រពន្ធចុងមេភូមិ

 

 

 

 

ភ្នំពេញ៖ ស្រ្តីម្នាក់បានដេកស្លាប់នៅក្នុងបន្ទប់ទាំងអាក្រាត់កាយ ជាអតីតប្រពន្ធចុងប្រធានភូមិត្រពាំងក្រសាំង។ហេតុការណ៍​នេះ​បង្កអោយមានកាភ្ញាក់ផ្អើលកាលវេលាម៉ោង ១៩នឹង៣០នាទីយប់​ថ្ងៃទី​១៦ថ្ងៃទី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧ស្ថិត​នៅបន្ទប់ជួលជាន់ទីមួយ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យ។​

សាក​សពជន​រង​គ្រោះ​ឈ្មោះដូសុខខាហៅ សុខ អាយុ៤៥ឆ្នាំ មានជំងឺ ទាចទឹកនិង​ប្តីឈ្មោះ ជឹម វណ្ណ​ថន ហៅទូច អាយុ ៥៩ឆ្នាំមុខរបរមេភូមិ ត្រពាំងក្រសាំង ។​

តាមសាក់ក្សីពីនារី ឈ្មោះ ច្រឹប ស្រីយ៉េត អាយុ ២២មុខរបរកម្មកររោងចក្រស្នាក់នៅផ្ទះជួលភូមិកើតហេតុខាងលើ មាន​ស្រុក​កំណើត ភូមិអូខុប ឃុំត្រាំងល្វា​ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងបានអោយដឹងថានៅមុនកើតហេតុរូបនាងត្រូវម្តាយក្មេក បានអោយយកបាយទៅអោយស្រី្តម្នាក់​ឈ្មោះ សុខ ដែលមិនមាន​អ្នក​មើលថែរក្សា ហើយគាត់មានជំងឺទាចទឹក​ដើរ​ទៅណាមិនរួច។លុះនាងយកបាយទៅដល់មុខបន្ទប់​ឃើញ​ចំហទ្វារ​ ស្រាប់តែឃើញ ស្រ្តីខាងលើបានដេកស្លាប់ទាំងខ្លួនអាក្រាត់កាយ បណ្តាលអោយនាងភ័យទំលាក់បាយចោល ហើយរត់ទៅប្រាប់ម្តាយ ភ្លាមៗផងដែរ។

ប្រភព​ដដែល​បាន​បន្តទៀតថា ស្រ្តីខាងលើ ពេលគាត់នៅដើររួច តែងតែ​ទៅលេងផ្ទះជួលម្តាយគាត់ជាញឹកញាប់ ហើយម្តាយនាងតែងតែអោយបាយហូបសឹងរាល់ថ្ងៃព្រោះ ស្រ្តីខាងលើមិនមានទីពឹងរឺស សាច់ញាតិណាម្នាក់ឡើយ។​ ហើយនាងបានបញ្ជាក់ទៀតថា នៅពេលព្រឹកប្រហែលម៉ោង៧ម្តាយនាងបានអោយប្អូនស្រីនាងយកបាយអោយគាត់ហូប ដោយឃើញស្រ្តីខាងលើ ដេកងើបមិនរួច​ហើយអោយប្អូនស្រីនាងទុកបាយនឹងចុះចាំគាត់ហូប តែដល់ពេលគាត់ស្លាប់ បាយដែលយកអោយតាំងពីព្រឹកនៅកន្លែងកើតហេតុមិនទាន់បានហូបឡើយ។​

តាមប្រភពព័ត៌មានពីអតីតស្វាមីដែលជាប្រធានភូមិ ត្រពាំងក្រសាំង បានអោយដឹងថា ស្រ្តីខាងលើ ធ្លាប់បានទំនាក់ទំនាងគាត់មែន ដោយបានរស់នៅជាប្រពន្ធចុងបានប្រមាន៦ឆ្នាំ មកហើយមិនមានកូន។ហើយបានបែកបាក់គ្នាទៅប្រមាណ៥ទៅ៦ឆ្នាំដែរ ដោយមានកាលែងលះគ្នា ត្រឹមត្រូវ ។​គាត់បានបញ្ជាក់ប្រាប់ថា កា​លយកស្រ្តីខាងលើជាប្រពន្ធចុងគឺគាត់យកមកនៅជាមួយចំណែកប្រពន្ធដើមក៏រស់នៅជាមួយគ្នាដែរ តែរស់នៅបានប្រមាណ៦ឆ្នាំខាងលើ ប្រពន្ធចុងខាងលើបានប្តឹងសុំលែងដោសុំសំណងចំនួួន៤ពាន់​ដូល្លារ៍​ ហើយបានសងតាមកាស្នើសុំ​ ពេល​នោះ​បានបែកបាក់គ្នាតាំង​ពីណឹងមក​ លុះប្រមាណ២ឆ្នាំនេះស្រាប់តែលិចមុខស្រ្តីខាងលើ មករស់នៅក្នុងភូមិខាងលើ តែងតែឃើញផឹកសុីស្រវឹងសឹងរាល់ថ្ងៃ។​

ក្រោយពេលកើតហេតុជំនាញចក្ខុបានមកមើលពិនិត្យធ្វើសោកោលវិច័យដោយសពខាងលើ មាន​អាការៈ​ខ្លិន​ស្អុយ​ ហើយឈាមហូរគ្រប់អាវជីវ ដោយសពខាងលើស្លាប់ជាច្រើនម៉ោងមកហើយ។ បន្ទាប់​មក​ជំនាញបានបញ្ជាក់ទៀតថាសពខាងលើស្លាប់ដោយជំងឺ(ទាចទឹក)​មិនមានករណីឃាត់កម្មនោះឡើយ។​បច្ចុប្បន្ន​នេះ​សាក​សពខាងលើត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់អោយអតីតស្វាមីត្រូវជាប្តីយកទៅធ្វើបុណ្យតាមប្រពៃណីនៅទីស្នាក់ការភូមិកើតហេតុខាងលើ៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *