







ភ្នំពេញៈ រថយន្តធុនធំដឹកទំនិញពេញបានរ៉េចង្កូតបុកបង្កាន់ដៃស្ពានបណ្ដាលអោយ វៀចបង្កានដៃស្ពានបន្តិច និង ស្រុញក្បាលឡានមួយចំហៀងស្តាំ។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ចំណុចលើស្ពានព្រះមុនីវង្សចាស ភូមិព្រែក ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។
លោក ឯក សារ៉ន អធិការងទទួលផែនសណ្ដាប់ធ្នាប់ បានអោយដឹងថាមុនពេលកើតហេតុគឺរថយន្តធុនធំមួយគ្រឿងម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-1855 ប្រភេទរថយន្តដឹកទំនិញ បានធ្វើដំណើឆ្លងស្ពានព្រះមុនីវង្សចាស់ទិសដៅពីលិចទៅកើត ខណៈឆ្លងដល់កណ្ដាលស្ពានក៏រ៉េចង្កូតទៅបុកបង្កានដៃស្ពានព្រះមុនីវង្សចាស់ បណ្ដាលអោយបាក់អស់ពីកាំ ចំណែករថយន្តបង្កបណ្ដាលអោយស្រុញមួយចំហៀងខាងស្តាំ។ ភ្លាមៗនោះ លោក ឯក សារ៉ន អធិការងទទួលផែនសណ្ដាប់ធ្នាប់បានចុះផ្ទាល់ដល់កន្លែងកើតហេតុ និង បានបញ្ជាអោយកម្លាំងសមត្ថកិច្ចក្រោមឧវាទជួយសម្រួលចរាចរណ៍ដើម្បីបញ្ជៀសការកកស្ទះ។
បញ្ជាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កអោយមានអ្នករងរបួសនោះទេ។
ក្រោយពេលកើតហេតុកម្លាំងជំនាញ់ចរាចរណ៍ខណ្ឌច្បារអំពៅបានចុះមកដល់កន្លែងកើតហេតុ និង ទំនាក់ទំនងទៅកម្លាំងជំនាញ់ចរាចរណ៍ក្រុង ធ្វើកាវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកដើម្បីដោះស្រាយនៅពេលក្រោយ៕បញ្ញា