ឈ្លោះជាមួយប្រពន្ធ បែជាចាប់កូនស្រីគម្រាមតែកម្លាំងសម្ថិតកិច្ចជួយរំដោះបាន

 

 

 

 

ភ្នំពេញ ៖ បុរសម្នាក់វ័យជាង៤០ឆ្នាំសង្ស័យថាប្រើប្រាស់នូវសាធាតុញៀន កើតជម្លោះរវាងប្តីនិងប្រពន្ធ បែជាចាប់កូនស្រីហើយដៃម្ខាងប្រដាប់ដោយកាំបិតបិតប៉ុនប៉ងសម្លាប់កូនចោល គម្រាមទាំងសមត្ថកិច្ចបើអ្នកណាចូលទៅជ្រៀតជ្រែករឿងរបស់គេ អស់រយពពេលជាច្រើនម៉ោង ទីបំផុតកម្លាំងសមត្ថកិច្ចជួយរំដោះក្មេងស្រីបានរួចផុតពីកណ្តាប់ដៃឪពុកចិត្តតិរិច្ឆាន កាលពីវេលាម៉ោង៥និង៣៩នាទីល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ។
ជនល្មើសខាងលើ ឈ្មោះ សាំង វណ្ណី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។ចំណែកឯប្រពន្ធឈ្មោះ នាង ភ័ស្ត អាយុ៣៨ឆ្នាំ មុខរបរលក់ខោអាវ តាមមុខរោងចក្រ មានស្រុកកំណើត ភូមិ ល្វេ ឃុំក្រាំងស្វាយ ស្រុកឈូក ខេត្តកំពត ។
តាមការបកស្រាយស្រី្តជាប្រពន្ធបានឲ្យដឹងថា ខ្លួនរៀបការជាមួយបុរសខាងលើជាង៣ឆ្នាំមកហើយ ក្នុងរបរ លក់ខោអានៅតាមមុខរោងចក្រ មានកូនស្រីម្នាក់ អាយុ៨ខែ តែដោយសារការរស់នៅជាមួយគ្នា ប្តីតែងតែប្រើអំពើហឹង្សា ផឹកស្រវឹងរករឿង ចោទខ្លួនថាមានប្រុសឈ្មោល គ្មានហេតុផល មួយថ្ងៃៗ ដើរដឹកខោអាវលក់តាមរោងចក្រ ទីប្រជុំជន រកប្រាក់ចំណូលចិញ្ចឹមគ្រួសារ កូន បែជាប្តី ចោទ វាយ ធ្វើបាបឥតត្រាប្រណី ថាមានសាហាយទៅវិញ ដោយទ្រាំនូវទារុនកម្ម ទាំងផ្លូវចិត្ត ទាំងផ្លូវកាយ លែងបាន សាច់ញាតិឲ្យចាកចេញ ទៅស្នាក់អាស្រ័យផ្ទះបងប្អូនមួយរយៈ លុះមកដល់រសៀលថ្ងៃទី១៧ ខែវិច្ឆិកានេះ ទឹកចិត្តប្រពន្ធ ក្រោយពីប្តីចិត្តខ្មៅ ហៅផ្តាំងឲ្យយកកូនមកលេង មិនដឹងគម្រោងផែនការ រៀបគ្រោងទុកពីពេលណា លុះមកដល់ បានកូនដល់ដៃហើយ បែជាបង្កបញ្ហា ឈ្លោះរករឿងប្រពន្ធ គម្រាមប៉ុនប៉ងសម្លាប់កូនស្រីចោល កាលបើមានអ្នកមកឈឺឆ្អាល ស្រែកឡូឡាពេញភូមិ ។ ហេតុការណ៍ខាងល់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងចុះទៅអន្តរាគមន៍ ប្រើគ្រប់វិធីសាស្រ្ត ដើម្បីរំដោះក្មេងចេញ អស់រយពពេលជាច្រើនម៉ោង គម្រាមទាំងអ្នកសារពត៌មាន ទីបំផុតពេលជនល្មើសអង្គុយភ្លេចខ្លួន ត្រូវបានកម្លាំងប៉ូលីស ស្ទុះចាប់គ្រៀក ជនសង្ស័យ ព្យាយាមច្របាច់កកូនស្រីបំរ៉ុងសម្លាប់ចោល តែមិនបានសម្រេច កម្លាំងនគរបាល ប្រតាយប្រតប់ដណ្តើមយកកូនស្រីចេញពីកណ្តាប់ដៃ ឪពុកចិត្តតិរិច្ឆាន រួចផុតពីគ្រោះថ្នាក់ ។

តាមសម្តីជនដៃដល់វិញ បានឲ្យដឹងថា ប្រពន្ធខ្លួនមានសាហាយ ទើបរូបគេខឹង ប៉ុនប៉ងសម្លាប់ចោលទាំងម្តាយ ទាំងកូន គម្រាមទាំងប៉ូលីសកាលបើចូលមកជួយ រូបគេសុខចិត្តប្តូរ ជីវិត ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា ជម្លោះរវាងប្តីប្រពន្ធសោះ មិនគួរណា ប្តីចាប់កូនស្រីមិនដឹងអីមកធ្វើជាចំណាប់ខ្មាំង ប៉ុនប៉ងសម្លាប់កូនស្រីចោលទៅវិញ ដូចជាសាហាវហួស សំណាងហើយត្រូវបានកម្លាំងសមត្ថកិច្ច ជួយអន្តរាគមន៍ រំដោះក្មេង បានរួចពីកណ្តាប់ដៃ ឪពុកចិត្តអន្យដិត្ថិយ គ្មានក្តីមេត្តា ករុណាធម៌ ខឹងសម្លាប់ម្តាយមិនបានមកប៉ងសម្លាប់កូនខ្លួនឯង មិនដឹងអីទៅវិញ គម្រាមមកមកលើសមត្ថកិច្ច យកឧបករណ៍ម្យ៉ាង បំរ៉ុងចុចឲ្យផ្ទុះ តែមិនបានសម្រេច ប៉ូលីសចាប់គ្រៀកបានមុន ។

ក្រោយពីចាប់ខ្លួនជនល្មើសបាន កូន និងប្រពន្ធរងគ្រោះ ក៏រួចផុតពីគ្រោះថ្នាក់ ប៉ូលីសចាប់វាយខ្នោះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕៩៨ សែនជ័យ

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *