






ភ្នំពេញ៖ អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋក្នុងសង្កាត់បឹង កេង កង៣ យ៉ាងសន្ធោ សន្ធៅបានលេបត្របាក់ផ្ទះអស់៨ ខ្នងស្ទើទាំងស្រុង ហេតុការ ណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងក្រុម១៩ ភូមិ៩ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់អោយដឹងថា ម្ចាស់ផ្ទះដែលឆេះមុនដំបូងគេមានឈ្មោះ តាសម្បត្ដិ អាយុ៧០ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។
ប្រភពដដែលបានបន្ដ មុនពេលហេតុគេបានឃើញប្ដីប្រពន្ធដែលរស់នៅក្នុងគ្រួសារមួយនោះមានការឈ្លោះទាស់ពាក្យសម្ដីគ្នា រហូតដល់ថ្នាក់ដោះអាវយកទៅដុតនៅក្នុងពេលដែលដុតនោះក៏ផ្ទុះកំប៉ុងហ្គេសបណ្ដាលអោយឆាបឆេះដល់ដបសាំង បង្កជាអគ្គីភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅតែម្ដង រួចក៏បានរាលដាល់ដល់ផ្ទះបងប្អូនជិតខាងជាបន្ដបន្ទាប់ ភ្លាមៗនោះប្រជាពលរដ្ឋបាននាំគ្នាទាក់ទងរថយន្ដពន្លត់អោយមកបាញ់ពន្លត់ ប៉ុន្ដែដោយអគ្គីភ័យនេះមានស្ថានភាពធំពេករថយន្ដពិបាកក្នុងកាទប់ស្កាត់យ៉ាងខ្លាំង ទើបរាលដាលដល់ឆេះផ្ទះអស់៨ខ្នងស្ទើតែទាំងស្រុង ។
សូមបញ្ជាក់ផងដែរថា ទ្រព្យស ម្បត្ដិដែលនៅក្នុងផ្ទះគឺគ្មានយកអ្វីបាននោះទេ ត្រូវបានឆេះខ្ទេច ដោយឡែកមនុស្សគ្មានអ្នកណាម្នាក់រងរបួសឡើយ នៅក្នុងអគ្គីភ័យដែលឆាបឆេះនេះខាងកម្លាំងពន្លត់អគ្គីភ័យប្រើរថយន្ដសុរបចំនួន ២៥ គ្រឿងនិងប្រើទឹកអស់៥៥ឡាន ។
យ៉ាងណាមិញអគ្គីភ័យដែលឆាបឆេះផ្ទះរបស់បងប្អូននោះត្រូវបានបាញ់ពន្លតក្នុងរយៈពេលជិត២ម៉ោងទើបរលត់ទាំងស្រុងទៅវិញ ៕បញ្ញា