កុមារីអាយុ៩ឆ្នាំ​ទៅ​រៀន​ខ្យល់​គរ​បណ្ដាល​អោយ​ស្លាប់​ពេល​ដឹក​ដល់​មន្ទីរ​ពេទ្យ

 

 

ភ្នំពេញ៖ កុមារីម្នាក់ ទៅរៀនដោយមានអាការៈចុកពោះក្អួតមិនស្រួលខ្លួនហើយត្រូវបានអ្នកគ្រូបង្រៀន​តេទូរស័ព្ទ​ទៅឪពុកម្តាយអោយយកទៅព្យាបាល តែឪពុកម្តាយខ្វះការប្រុងប្រយ័ត្នមិនបានយកកូនទៅសង្គ្រោះភ្លាមៗ​ រហូត​កូន មានអាការៈធ្ងន់ធ្ងរ ទើបបញ្ជូនទៅម​ន្ទីពេទ្យតែ អកុសល​​កុមារីខាងលើបានស្លាបបាតទៅហើយ។​ហេតុ​ការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើល កាលវេលាម៉ោង​៧យប់ថ្ងៃទី១៧ខែវិច្ឆិការ​ឆ្នាំ២០១៧​នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ។​

សាក​សពឈ្មោះ ភៀន ឆេងលៀង អាយុ​៩ឆ្នាំសិស្ស សាលា បឋមសិក្សាហ៊ុនសែនទួលសុភាឃួន នឹងសាលាអន្តរជាតិ​បែលធី ជម្ពូវន្ត។​ ឪពុកឈ្មោះ ផាន់ ភៀនអាយុ​ ៤១ឆ្នាំមុខរបរលក់ត្រី​នៅផ្សារព្រៃទារស់នៅភូមិព្រៃព្រីងខាងជើង​សង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ​មាន​ស្រុក​កំណើត​ភូមិ ព្រៃភូមិ​ឃុំកញ្ជាចស្រុកកញ្ជាច​ខេត្តព្រៃវែង​និងម្តាយឈ្មោះ ជិន សុខឃឿន​៣៩ឆ្នាំ មុខរបរ លក់ដូរ​ស្នាក់នៅ​ជាមួយ​គ្នា​ ។​

តាមប្រភពព័ត៌មានពីម្តាយបានរៀបរាប់ប្រាប់ថា កូនរបស់គាត់មានតែ២នាក់សុទ្ធតែស្រី កូនបងអាយុ១៧ឆ្នាំនឹងកូនស្រីពៅខាងលើ។ហើយគាត់បាននិយាយថានៅមុនពេលកើតហេតុ នៅវេលាម៉ោង៤រសៀលថ្ងៃកើតហេតុខាងលើ អ្នកគ្រូបង្រៀន​នៅសាលា បឋមសិក្សា ហ៊ុនសែនទួលសុភាឃួនបាន​តេទូរស័ព្ទ​មកប្រាប់​ខ្លួន​ថាកូនរបស់គាត់ មិនសូវស្រួល។បន្ទាប់មកគាត់បានអោយប្តីគាត់​ទៅសាលាសួរនាំទៅកូនកើតអី បានជាចុកពោះ។ហើយក្មេងៗមិត្តភក្តបាននិយាយប្រាប់ថា ឆេងលៀង បានញ៉ាំមីកញ្ចប់ ហើយបានរត់លេងស្រាប់តែចុកពោះ​នឹងក្អួត តែម្តង ។​
តាម​ប្រភពពីបុរសជាឪពុក បានបន្តទៀតថា បន្ទាប់មក រូបគាត់បានឌុបកូនស្រីខាងលើ មកកន្លែងលក់ដូរ នៅផ្សារព្រៃទា ហើយបានលាបប្រេងកូឡា រិតខ្លួនកូនស្រីរបស់គាត់អោយដេក​ថែម​ទាំង​និយាយលេងជាមួយកូន​ រួច​រូបគាត់បានទៅលក់ដូរបន្តទៀតទៅ លុះកន្លះម៉ោងក្រោយមក កូនរបស់គាត់ មានអាការៈរិតតែធ្ងន់ធ្ងរ​ក៏បញ្ជូនកូនរបសគាត់ទៅមន្ទីពេទ្យ ២៤ម៉ោងជិតផ្សារព្រៃ ខណៈ​នោះ​ពេទ្យខាងលើ មើលនឹងភ្នែក ទុកកូនស្រីគាត់នៅខាងក្រៅមិនព្រមមើលទុកចោលដោយប្រាប់អោយយកទៅមន្ទីពេទ្យធំទៅ។បន្ទាប់មកទៀត ឃើញពេទ្យខាងលើមិនព្រមជួយមើល រូបគាត់បាននាំកុមារីខាងលើ ទៅមន្ទីរពេទ្យធំ លុះធ្វើដំណើដល់ផ្លូវ សហព័ន្ធរុស្សីស្ទះពេក អាការះ រិតតែធ្ងន់ធ្ងរ ហើយបាននាំចូលទៅមន្ទីពេទ្យ ស័ងម៉ារី នៅមុខប្រលានយន្តហោះ ពោធិ៍ចិនតុង តែបានបញ្ជូនដល់ពេទ្យខាងលើ ដោយនិយាយប្រាប់ថាមិនមានសង្ឃឹមឡើយ តែមន្ទីរ​ពេទ្យខាងលើព្យាយាមជួយធ្វើចលនា មួយសន្ទុះក្រោយមកស្រាប់តែដាច់ខ្យល់បាត់ក៏នាំសពកូនកាត់មកផ្ទះ។
ក្រោយ​ពី​កើត​ហេតុ​ក្រុម​គ្រួសារ​សាក​សព​រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​ ពេល​នោះ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​រាយការណ៍​ទៅ​នគរបាល​ជំនាញ​ចុះ​មក​ធ្វើ​កោសល្យវិច្ច័យ​។​ រហូត​អស់រយះពេលជាច្រើនម៉ោង ទើប​កម្លាំង​នគរ​បាល​មកម្តងទៀតដើម្បីសួនាំ​នឹងធ្វើលិខិតបដិសេធបណ្តឹងនឹងលិខិតប្រគល់សពអោយក្រុមគ្រួសារនៃសពយកទៅធ្វើបុណតាមប្រពៃណីនៅឯស្រុកកំណើត៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *