
ភ្នំពេញ ៖បុរសម្នាកបានជិះម៉ូតូឌុបមកឡើងឡានឈ្នួលនៅគល់ស្ពានដែកចំការដូងដើម្បីទៅស្រកកំណើតដូចមកអោយអ្នកចាប់ម៉ូយវ៉ៃអោយរងរបួស កើតហេតុខាងលើនេះកើតឡើងកាលពីរវេលាម៉ោង ១០ និង២០នាទីព្រឹកថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១៧ នៅគល់ស្ពានដែកចំការដូង នៅតាមបណ្ដោយផ្លូវ២១៧ ឋិតក្នុងភូមិម័លស សង្កោ ខណ្ឌដង្កោ។
ជនរងគ្រោះមានឈ្មោះ ចិន ស្សាវរីយ៍ អាយុ៣០ឆ្នាំលក់ដូរ មានស្រុកកំណើតនៅភូមិតាឌូឃុំរកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ចំណែកអ្នកឌុបត្រូវជាមិត្តភក្ដិមានឈ្មោះ អឹម លីណា អាយុ៣០ឆ្នាំជិះម៉ូតូម៉ាកវេវSពាក់ស្លាកលេខ តាកែវ 2H9432 ជិះម៉ូតូចេញពីម្ដុំផ្សារកាណាឌីយ៉ា មកជិហះឡាននៅកន្លែងកើតហេតុខាងលើដើម្បីទៅស្រុកកំណើត
តាមសម្ដីពីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុគេទាំងពីរនាក់បានជិះម៉ូតូចេញពីរម្ដុំកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ បំណងមកជិះឡានឈ្នួលនៅគល់ស្ពានដេឹកចំការដូង ទៅស្រុកកំណើតនៅខេត្តកែវ ពេលដែលមកដល់ចំណុចកើតហេតុពួកគាត់បានឃើញមានរថយន្តម៉ាកសាំយ៉ុង ពណ៍ទឹកបុិច ពាក់ស្លាកលេខ ក្រុនព្រះសីនុ 2,A1451 ហើយក៏ជនបង្ករមកហៅអោយគេជិះ ឡានរបស់គេនោះ តែជនរងគ្រថាមិនទាន់ជិះទេព្រោះឡានបងឯងអត់មានអ្នកជិះផងយូណាស់មិនងាយចេញទេ ហើយខ្ញុំប្រញ៉ាប់ផង ពេលនោះជនរងគ្រោះបានជិះហួសបន្តិក៏ឈប់ឈចាំឡានផ្សេងទៀត ស្រាប់តែអ្នកចាប់ម៉ូយទាញយកដែកទីបចេញឡានមកវ៉ៃទៅលើជនរងគ្រោះជាច្រើនទីប ជនរងគ្រោះបានលើកដៃរងបណ្ដាលអោយប៉ោងដៃខាងឆ្វេង រីឯជនបង្កបានរត់គិចខ្លួនបាត់និងតៃកុងឡានក៏បើកគេចបាត់ដែរ ។
ក្រោយពេលកើតហេតុជនរងគ្រោះបានត្រឹមតែទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលដង្កោអោយជួយចាប់ជនបង្ករមកចាត់ការទៅច្បាប់ ព្រោះកន្លងមកប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរតាមផ្លូវ២១៧ខាងលើនេះ ធ្លាប់បានសុំណូមពរអោយលោក នុត ពុធដារ៉ា ដែលជាអភិបាលខណ្ឌសង្កោជួយមើលបេនឡានខាងលើនេះផង តែការធ្វើបានត្រឹមតែមួយចំអិនកំពឹស ហើយនៅដដែរ៕បញ្ញា