




ភ្នំពេញ៖កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌច្បារអំពៅបានធ្វើអោយជនសង្ស័យដែលសាលាដំបូងរាជធានីភ្នំពេញសម្រេចចេញដីកាឃុំខ្លួន លួចរត់គេចខ្លួនបាត់ម្នាក់នៅក្នុងខណ្ឌមានជ័យ ពេលដែលកំពុងនាំខ្លួនទៅដាក់ពន្ធនាគារ។ហេតុការណ៍ដែលសមត្ថកិច្ចដឹកជនសង្ស័យដែលលួចរត់គេចខ្លួនពីកម្លាំងសមត្ថកិច្ចកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៧ នេះនៅតាមបណ្ដោយផ្លូវ២១៧ ស្ថិតនៅក្នុងភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យ។
ជនសង្ស័យដែលលួចរត់នោះមិនបានស្គាល់អត្ដសញ្ញាណឡើយ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់អោយដឹងថា កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌច្បារអំពៅ បានបញ្ជូនខ្លួនជនសង្ស័យ៥នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអោយចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចឃុំខ្លួននៅពន្ធនាគារព្រៃសបណ្ដោះ អាសន្ន ក្រោយពេលចៅក្រមសាលាដំបូងរាជធានីភ្នំពេញចេញឃុំខ្លួនសមត្ថកិច្ចខណ្ឌច្បារអំពៅ បានបញ្ជូនទៅពន្ធនាគារព្រៃស ស្រាប់តែជិះមកដល់ផ្លូវ២៧១ ត្រង់ចំណុចស្ពានដែក ជនសង្ស័យបានលួចរត់ពីលើឡានគេចខ្លួនបាត់ម្នាក់តែម្ដង ។នៅក្នុងករណីជនសង្ស័យលួចរត់ពីលើឡានគេចខ្លួននេះមកពីការថ្វីប្រហែសរបស់សមត្ថកិច្ចខណ្ឌច្បារអំពៅ៕បញ្ញា