


ភ្នំពេញ៖ ជនសង្ស័យអ្នកជួញដូរថ្នាំញៀនម្នាក់ត្រូវបានបានកម្លាំងនគរបាលឆ្មក់បង្កាបនងឃាត់ខ្លួនដកហូតថ្នាំញៀនមួយចំនួនធំ កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៨ខែវិច្ឆកាឆ្នាំ២០១៧ នៅផ្ទះលេខ១៨០ ក្រុម៧ ភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះលី គីមហួត ភេទប្រុសអាយុ៣៩ ឆ្នាំ មុខរបអ៊ុតម៉ូតូ ស្នាក់នៅកន្លែងកើតហេតុខាងលើ។
តាមប្រភពព័ត៌មានពីកម្លាំងនគរបាលបានអោយដឹងថា មុនឈានដល់ការចុះបង្ក្រាបមានបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរបានរាយការណ៍សំងាត ទើបលោកវិរះសេនីយ៍ឯក យឹមសារ៉ាន់ អធិការនគបាលខណ្ឌបានបញ្ជាកម្លាំងអោយធ្វើកាសើបអង្កេតរហូតឈានដល់កាចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតថ្នាំញៀនចំនួន៤កញ្ចប់ក្នុងនោះមានតូច៣កញ្ចប់។
ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានកម្លាំងនគរបាលនាំខ្លួនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យនិងកសាងសំណំរឿងបញ្ជូនទៅតុលាកាចាត់កាបន្ត៕៩៨សែនជ័យ