ឆក់ខ្សែករមិនបានសម្រេច រត់មិនរួចកម្លាំងសន្តិសុខផ្សារ និងសម្ថិតកិច្ចគោលដៅក្របួចជាប់

 

 

 

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសន្តិសុខផ្សារ កម្លាំងសម្ថិតចាប់ឃាត់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពឆក់ខ្សែក ស្រ្តី២នាក់ម្តាយកូន ដើរតាមផ្លូវ កាលពីវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សី មុខផមុខផ្សារជិន​ជូរី​ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ។
ជនសង្ស័យឃាត់ខ្លួនបានខាងលើមានឈ្មោះ ពេជ្រ ភូមិនុន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សថ្នាក់ទី១២ បុរី១០០ខ្នង មានទីលំនៅភូមិ គោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
តាមសន្តិសុខផ្សារបានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យមាន៣នាក់ ជិះម៉ូតូ២គ្រឿង និចមួយគ្រឿង ជិះគ្នា២នាក់ សេ១២៥មួយគ្រឿង ជិះដោយជនសង្ស័យខាងលើ នៅវេលាម៉ោងកើតហេតុ ខណៈដែលជនសង្ស័យ ២នាក់ម្តាយកូន ដើរថ្មើរជើង មុខផ្សារ សុិនជូរី ស្រាប់តែជនសង្ស័យ ជិះម៉ូតូពីលិចទៅកើត ដល់ទន្ទឹមនឹងជនរងគ្រោះ ជនសង្ស័យ ជិះម៉ូតូ សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GK-4026 ធ្វើសកម្មភាព ឆក់យកខ្សែកជនរងគ្រោះ តែមិនបានសម្រេច ដោយសារជនរងគ្រោះចាប់ក្តោបក អាវជាប់ ស្រែកចោរៗ ផ្អើលសន្តិសុខ ប៉ូលីស ប្រចាំការក្បែរនោះ ដេញតាម ជនសង្ស័យភ័យបើកម៉ូតូរត់ ទៅដល់ កែងផ្លូវ ហាងរតនៈស្រីម៉ៅ ផ្តួលម៉ូតូប៉ុនប៉ងរត់គេច តាមទាន់ក្របួចជាប់ ដឹកយកទៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌពោធិសែនជ័យ សាកសួរនិងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់ ៕៩៨ សែនជ័យ

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *