ប្តីស្ទុះវាយមួយដៃប្រពន្ធយកកន្រ្តៃរងត្រូវកន្លែងស្លាប់ពេលបញ្ជូនៅមន្ទីពេទ្យ

 

 

 

 

ភ្នំពេញស្រ្តីម្នាក់បានយកកន្រ្តៃរងប្តីដែលវាយ ជ្រុលដៃចាក់ពីរកន្រ្តៃ ស្លាប់ពេលបញ្ជូនៅមន្ទីពេទ្យ។ហេតុការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង១២នឹង៣០នាទី​រំលងអាធ្រាត​ឈាន​ចូល​ថ្ងៃទី​២០ខែ​វិច្ឆិកា​ឆ្នាំ​២០១៧ស្ថិត​នៅផ្ទះជួល​ភូមិប្រប្រកខាងជើង​សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។​

ជនសង្ស័យឈ្មោះ សុខ សុគន្ធា ហៅមុំភេទស្រីអាយុ៤២ឆ្នាំ មុខរបរ ចាប់ហួយនឹងប្រហិតចៀន រស់នៅភូមិប្រប្រក់ខាងជើង​សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត​នៅស្រុកត្រាំង ខេត្តតាកែវ ។​ ចំណែក​សាក​សពឈ្មោះ ស៊ុន សុខហៃភេទប្រុស អាយុ៣០ឆ្នាំ​មុខរបរ ជំនួយការអគ្គិសនី ដើស្រងទឹកភ្លើង រស់នៅភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅខេត្តកំពង់សោម​នឹងមានកូន៧នាក់ស្រី៣​នឹងប្រុស៤នាក់កូនបងអាយុ២៤ឆ្នាំ​កូនពៅមុន២១ឆ្នាំប្រុស កូនប្តីក្រោយ៤នាក់អាយុ១០ឆ្នាំ ប្រុស នឹងកូនពៅមានអាយុ៣ឆ្នាំ។​

តាមប្រភពព័ត៌មានពីស្រ្តីជាជនសង្ស័យបានសារភាពថា នៅមុនពេលកើតហេតុ គាត់កំពុង​លក់ប្រហិតនៅមុខផ្ទះជួល បន្ទាប់មកបានឃើញប្តី មកពីរត់ឌុប ដោយមានសន្ថានភាពស្រវឹង ហើយបានផឹកបន្តនៅមុខផ្ទះជួលជាមួយមិត្តភក្តមានគ្នា ២នាក់ទៀត។លុះគាត់កំពង់លក់ប្រហិត ដោយមាន​អ្នក​ជិតខាងគេមកជឿរអីវ៉ាន់ជាញឹកញាប់សារុបលុយចំនួន៧ម៉ឺនរៀល។ហើយប្តីលឺគេជឿរស្រាប់តែជេឌៀលប្រពន្ធថា មីថោកងែងជឿរអោយគេច្រើនម៉េះ មីថោក​មីឆ្កួតងែងមានដើមអីទិញទៀត ។​ពេលនោះប្តីរបស់គាត់បានចូលទៅសំរាលហើយបានកំរាមកូន ស្រីរបស់គាត់ រកវាយ បណ្តាលអោយកូនភ័យស្ងាត់រៀងៗខ្លួន។បន្ទាប់មកទៀត ស្រ្តីខាងលើកំពុងយកកន្ត្រៃកាត់ថង់ពោតហូបលេង ស្រាប់តែ ប្តីមកវាយទៅលើគាត់ត្រូវមួយដៃ ចំក្បាល ហើយស្ទុះមកវាយម្តងទៀត​ខ្លួន​យកកន្ត្រៃរងហើយមិនដឹងត្រូវប្តីឡើយ។​ភ្លាមៗនោះ​អ្នក​ជិតខាង ជិតកន្លែងកើតហេតុមកជួយស្មានថាប្តីវាយប្រពន្ធ ស្រាប់តែឃើញ បុរសជាប្តីមានឈាមហូរ​ ខណៈ​នោះ​កូនស្រីប្រុសនឹងអ្នក​ស្រុក បាននាំជនរងគ្រោះខាលើ ដឹកតាមម៉ូតូទៅមន្ទីពេទ្យបង្អែកពោធិ៍ចិនតុង។ហើយដោយជនរងគ្រោះ ខាងលើមានឈាមហូរច្រើនពេកហើយគ្រូពេទ្យបានដេរបិតរបួសបញ្ជូនតាមសាមុយ​ទៅសង្គ្រោះនៅមន្ទីពេទ្យព្រកុសុមៈ​ហៅ​មន្ទីរ​ពេទ្យ​លោក​សង្ឃ​។មួយសន្ទុះក្រោយ​ស្រាប់តែជនរងគ្រោះខាងលើ ដាច់ខ្យល់ស្លាប់បាត់។​

តាម​ប្រភពជំវិញកន្លែងកើតហេតុបានបញ្ចាក់ប្រាប់អ្នកសាព័ត៌មានថា គ្រួសារខាងលើ តែងមានការឈ្លោះប្រកែកគ្នា ជាញឹកញាប់ តែមិនដែល វាយធ្ងន់ធ្ងន់ទេ គឺឈ្លោះគ្នាមួយសន្ទុះ​ត្រូវគ្នាវិញ។​

ក្រោយពេលកើតហេតុស្រ្តីជនសង្ស័យខាងលើបានមកប៉ុស្តិ៍នគរបាលដើម្បីសារភាព ដោយអចេតនា រីឯ​សាក​សពខាងលើត្រូវបានក្រុមគ្រួសានឹងនាក់ជិតខាង​ដឹកមកវត្តពោធិ៍ចិនតុង ដើម្បីអោយជំនាញធ្វើសោកល្យវិច័យ៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *