គ្រប់វេទិការសាធារណៈក្នុងខណ្ឌពោធិ៍សែន ពលរដ្ឋលើកឡើងពីផលលំបាកបញ្ហាទឹកស្អាត ដំណោះស្រាយគ្មាន

 

 

 

 

ភ្នំពេញ ៖ រាល់បញ្ហា ទុក្ខកង្វល់របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន លើកឡើងក្នុងវេទិការសាធារណៈ គ្រប់លើកទៅហើយ​ ឲ្យតែមានបើក ពិធីវេទិការសាធារណនៅក្នុងខណ្ឌពោធិសែនជ័យ ជុំវិញពលរដ្ឋគ្មានបណ្តាញទឹកស្អាតប្រើប្រាស់នឹងគេ តែដំណោះស្រាយ ទោះជាគណៈពង្រឹងច្រើនរូប ច្រើននាក់ចុះមកហើយ តែដោះមិនចេញ ពលរដ្ឋនៅតែអត់ទឹកស្អាតប្រើប្រាស់ដដែរ ។

សម្រាប់នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ បើកពិធីវេទិការសាធារណៈទៀតហើយ នៅក្នុងបរិវេណ វត្តព្រៃស្ពឺ ភូមិព្រៃស្ពឺ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ក្រោមអធិបតីភាពឯកឧតម្ត ឃុន ហាំង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌពោធិ៍សែនជ័យ
ដោយមានការអញ្ជើញចូលរួមពីប្រជាពលរដ្មមកពី១៦ភូមិ ចំនួន២១០នាក់ស្រី១០១នាក់ ។

ក្នុងពិធីវេទិការសាធារណៈ លើកនេះមិនដឹងថាជាលើកទីប៉ុន្មានហើយទេ ជារឿងដដែលៗ ដែលបងប្អូនលើកឡើង ពីទុក្ខកង្វល់ របស់ពួកគាត់ រស់នៅគ្មានបណ្តាញទឹកស្អាតប្រើប្រាស់ នឹងគេ ខណៈដែល ពលរដ្ឋក្នុងភូមិ មួយចំនួន កង្វះបណ្តាញទឹកស្អាតប្រើប្រាស់នឹងគេ ក្រោយពីតំបន់ខាងលើ កាត់បំបែកចេញពីខេត្តកណ្តាល អស់រយៈពេល៣០ឆ្នាំកន្លងមកហើយ ចូលរាជធានីភ្នំពេញ តែទឹកស្អាតគ្មានប្រើប្រាស់ ទោះជាការលើកឡើង បង្ហាញពីក្តីលំបាក របស់ពលរដ្ឋ តាមរយះវេទិការសាធារណៈ លើកណាក៏ដូចលើកណា គណធិបតីបានត្រឹម សម្របសម្រួលឲ្យរងចាំ និងរាយការណ៍បន្តទៅថ្នាក់លើ គ្រប់វេទិការសាធារណៈទៅហើយ នៅខណ្ឌពោធិ៍សែនជ័យ ប្រជាពលលើកឡើងជុំវិញបញ្ហានេះ ។

សូម​បញ្ជាក់​ថា​៖​ អត់ទឹកស្អាត ហើយក្រទឹកខ្លាំងជាងគេ ពលរដ្ឋសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ ៕៩៨ សែនជ័យ

 

 

Leave a Reply

Your email address will not be published. Required fields are marked *