បើក​រថយន្ត​ទៅ​ប៉ះ​ម៉ូតូ​បន្ត​ត្រូវ​រថយន្ត​មួយ​គ្រឿង​ទៀត​បុក​រង​ការ​ខួច​ខាត​ទាំង​សង​ខាង​

 

 

ភ្នំពេញ៖​រថយន្តរ៉េងរ៉ូ​វើបើកមិនប្រយ័ត្នកៀរម៉ូតូមួយគ្រឿងហើយត្រូវរថយន្តបាឡែនបុកពីក្រោយ។ហេតុការណ៏នេះកើតឡើងកាល​ពីវេលាម៉ោង២២៖​២៥នាទីយប់ថ្ងៃទី១៩ខែវិច្ឆិកា២០១៧​ស្ថិត​នៅ​តាម​បណ្តោយផ្លូវ១៨២កែង២៦៥​ក្នុង​សង្កាត់ទឹកល្អក់៣ខណ្ឌ​ទួលគោករាជធានីភ្នំពេញ។

តាមប្រភពពត័មាន​ពី​កន្លែង​កើត​ហេតុ​បានអោយដឹងថា​នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរសម្នាក់វ័យប្រហែល៣៧ឆ្នាំបើករថយន្តម៉ាក​រ៉េងរ៉ូវើ​ពណ៌​ស​មិនស្គាល់ស៊េរី​ពាក់​ស្លាក​លេខភ្នំពេញ2U-0568ធ្វើដំណើរ​ក្នុង​ទិស​ដៅ​ពីលិចមកកើតតាមបណ្តោយផ្លូវ១៨២មកដល់ចំណុចកើតហេតុ​បំរុងបត់ក៏ប៉ះម៉ូតូមួយគ្រឿងជិះដោយបុរសម្នាក់វ័យប្រហែល២៣ឆ្នាំ​ម៉ាកzoomer​ពណ៌​ស​លាយខៀវស៊េរី២០១៥ពាក់​ស្លាក​លេខភ្នំពេញ1FP-7915ធ្វើដំណើរស្របគ្នា​បណ្ដាល​អោយ​ដួល​រងរបួសស្រាលហើយក៏ត្រូវរថយន្តម៉ាកបាឡែនពណ៌​ស​មិនស្គាល់ស៊េរីពាក់​ស្លាក​លេខភ្នំពេញ1AL-4662បើកបរដោយបុរសពីរនាក់វ័យប្រហែល៣៥ឆ្នាំធ្វើដំណើរមកពីក្រោយដោយជាន់ហ្រ្វាំងមិនទាន់ក៏ប៉ះបែកស្តុបខាងធ្វេង។​
ក្រោយ​ពី​កើត​ហេតុ​កម្លាំង​នគរបាល​មូល​ដ្ឋាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​ព្រម​ទាំង​សម្រប​សម្រួល​ភាគី​ទាំង​សង​ខាង​ រហូត​ដល់​ម្ចាស់​ខាង​រថយន្តរ៉េងរ៉ូ​វើ​សងសំណងចំនួន២០ដុល្លារ៍​ទៅម្ចាស់ម៉ូតូបញ្ចប់រឿង។ដោយឡែករថយន្តបាឡែននិង​រថយន្តរ៉េងរ៉ូ​វើ​ជជែកយកត្រូវរៀងខ្លួនយ៉ាងយូរទើប​នគរបាល​ជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋានខណ្ឌ​ទួលគោកជួយអន្តរាគម៏ទើបបុរសបើក​រថយន្តរ៉េងរ៉ូ​វើ​ព្រមសងសំណងទៅរថយន្តបាឡែនចំនួន១២៥ដុល្លាដើម្បីបញ្ចប់រឿងផងដែរ៕ខុង​មុីង​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *