បុរស​២នាក់ជិះម៉ូតូត្រូវបានរថយន្តមិនស្គាល់ម៉ាកបើកបុកបណ្តាលអោយរងរបួសធ្ងន់

0
155

 

 
ភ្នំពេញ៖ បុរស​២នាក់បានរងរបួសធ្ងន់ត្រូវរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ​ ខណៈ​ដែល​ជិះម៉ូូតូរថយន្តមិនស្គាល់ម៉ាកបើកបុក។ហេតុការណ៍នេះ​បង្ក​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

តាម​ប្រភព​ព័ត៌មានពី​កន្លែង​កើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញយុវជន២នាក់ជិះម៉ូតូម៉ាកស្កូបពីពណ៍ក្រហមលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FA 2481ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៧ ក្នុងទិសដៅពីត្បូងទៅជើងខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកមកបុកពីក្រោយបណ្តាលអោយដួលបោលក្បាលរងរបួសធ្ងន់ ហើយរថយន្តបង្កបានបើកគេចខ្លួនបាត់។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗតែម្តង ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករងចាំបងប្អូនមកទទួលយកទៅវិញ​៕​សារ៉េត​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here