

ភ្នំពេញ៖បុរសម្នាក់ជាឪពុកចុងល្មោភកាមឃើញកូនស្រីនៅម្នាក់ឯងចង់រំលោភត្រូវជីដូនប្ដឹងនគរបាលប៉ុស្តិ៍អោយចាប់ឃាត់ខ្លួនយកទៅផ្ដន្ទាទោសតាមច្បាប់។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៣៖៣០នាទីរសៀលថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០១៧ស្ថិតនៅផ្ទះជួលគ្មានលេខផ្លូវលំក្នុងភូមិព្រះពន្លាសង្កាត់ច្បារអំពៅខណ្ឌច្បារអំពៅ។
កុមារីរងគ្រោះឈ្មោះ ឃ ច ល អាយុ ៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះកើតហេតុ។ចំណែកឯជនសង្ស័យឈ្មោះ ទុម គា ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅភូមិអូរអណ្តូង សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុកាលពីថ្ងៃមិនចាំ ខែកញ្ញា ឆ្នាំ២០១៧ ម៉ោង១៩និង០០នាទីយប់កុមារីរងគ្រោះកំពុងលេងទូរស័ព្ទក្នុងបន្ទប់ម្នាក់ឯង (ផ្ទះកើតហេតុ)ពេលនោះជនសង្ស័យជាឪពុកចុងបានចូលទៅចាប់អោបថើប និងស្ទាបអង្អែលប្រដាប់ ភេទកុមារីរងគ្រោះ រួចក៏ត្រូវបានកុមារីរងគ្រោះរត់ចេញមកក្រៅប្រាប់ជីដូន។ កន្លងមកកាលពីថ្ងៃ មិនចាំ ខែ កក្កដា ឆ្នាំ ២០១៧ ម៉ោង២០និង០០នាទីយប់កុមារីរងគ្រោះអង្គុយលើសាឡុងម្នាក់ឯងក្នុងផ្ទះ ពេលនោះជនសង្ស័យក៏ចាប់អោបថើប និងស្ទាបអង្អែលប្រដាប់ភេទកុមារីរងគ្រោះ ក៏ត្រូវបានបងប្រុសកុមារីរងគ្រោះចេញមកឃើញ ជនសង្ស័យក៏ដើរគេចចេញ។រហូតមកទៀតកាលពីថ្ងៃ មិនចាំ ខែ កម្ភៈ ឆ្នាំ ២០១៦ ជនសង្ស័យចាប់អោបថើប និងលេងប្រដាប់ភេទកុមារីរងគ្រោះម្តងទៀតធ្វើអោយជីដូនកុមារីរងគ្រោះទ្រាំនឹងអំពើរបស់ជនសង្ស័យជាឪពុកចុងប្រព្រឹត្តមកលើកុមារីរងគ្រោះមិនបាន ក៏មកដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ព្រែកប្រា រួចជនសង្ស័យដឹង ក៏ទៅរករឿងជីដូនកុមារីរងគ្រោះ ពេលនោះកម្លាំងនគរបាលចុះទៅនាំខ្លួនជនសង្ស័យមកប៉ុស្តិ៍ព្រែកប្រា ធ្វើការសាកសួរ និងចាត់ការតាមច្បាប់។
បច្ចុប្បន្ននេះជនសង្ស័យកំពុងធ្វើការសាកសួរនៅអធិការខណ្ឌច្បារអំពៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕សារ៉េត