បុរសម្នាក់​ជិះកង់ត្រូវរថយន្តកុងតឺន័របុកអូសជាង២គីឡូម៉ែត្របណ្ដាលឲ្យស្លាប់

0
204

 

 

 

 

ភ្នំពេញ៖ បុរសជាសន្តិសុខឯកជនម្នាក់ត្រូវរថយន្តដឹកកុងតឺន័រ១គ្រឿង ជ្រុលទៅបុកពីក្រោយនិងអូសចម្ងាយ ជាង២គីឡូម៉ែត្របណ្ដាលឲ្យស្លាប់ភ្លាមមួយរំពេច បន្ទាប់មករថយន្តបង្កបានបើករត់គេបាត់ស្រមោល។ ហេតុការណ៍​នេះ​បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមផ្លូវបេតុងកែងផ្លូវជាតិលេខ៤ ត្រង់ចំណុចក្លោងទ្វារវត្តស្វាយផ្អែមក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

​តាម​ប្រភព​ព័ត៌មានពី​កម្លាំង​នគរបាលបានឲ្យដឹងថា ជនរងគ្រោះ​មិនត្រូវគេស្គាល់អត្តសញ្ញាណនោះទេ គាត់មានអាយុប្រហែល៣០ឆ្នាំ និងជិះកង់១គ្រឿង ហើយនៅលើអាវដែលគាត់ពាក់នោះ មានប៉ាក់អក្សរសន្តិសុខឯកជនHCF ប៉ុន្តែគ្មានអត្តសញ្ញាណប័ណ្ណ ឬប័ណ្ណការងារដើម្បីឲ្យបាន ឈ្មោះរបស់គាត់នោះទេ។ជនរងគ្រោះត្រូវរថយន្តអូសចម្ងាយជាង២គីឡូម៉ែត្រ បណ្ដាលឲ្យទួក​សាច់ បាក់ឆ្អឹងនិងធ្លាយពោះវៀនគួរ ឲ្យសង្វេគបំផុត។ចំណែករថយន្តបង្កហេតុមិនត្រូវបានស្គាល់ម៉ាក និងស្លាកលេខឬជារបស់ក្រុមហ៊ុនផែស្ងួតណាមួយនោះ ទេដោយគ្រាន់តែដឹងថាជារថយន្តដឹកកុងតឺន័រប៉ុណ្ណោះ។

ប្រភពដដែលបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុមិនមាននរណម្នាក់បានដឹងច្បាស់ថា បុរសរងគ្រោះរូប នេះជិះកង់ធ្វើដំណើរពីណាទៅណាពិតប្រាកដនោះឡើយ ប៉ុន្តែនគរបាលបានសន្និដ្ឋានថា គាត់ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ស្របពេលនោះស្រាប់តែរថយន្តដឹកកុងតឺន័រ ១គ្រឿងខាងលើបានបើកបរស្របទិសគ្នាពីជើងទៅត្បូងដែរ ទៅដល់បានបុកពីក្រោយ ព្រមទាំងអូសពីចំណុចកើតហេតុ រហូតដល់ក្នុងភូមិកំរៀង សង្កាត់កន្ទោកចម្ងាយជាង២គីឡូម៉ែត្រ ទើបរបូតសាកសពចេញពីក្រោម ពរថយន្តហើយរថយន្តនោះបានបើករត់ទៅបាត់ស្រមោល។ ខណៈនោះមេឃកំពុងភ្លៀងរលឹមផងដែរ ក្រោយពេលកើតហេតុកម្លាំងប៉ុស្ដិ៍កន្ទោក និងនគរបាលចរាចរខណ្ឌពោធិ៍សែនជ័យ បានចុះទៅកាន់កន្លែងកើតហេតុធ្វើការវាស់វែង និងធ្វើការស្រាវជ្រាវរកសាច់ញាតិរបស់សព ដោយឡែកកម្លាំងនគរបាលការិយាល័យបច្ចេក ទេស នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ក៏បានចុះទៅកាន់ទីនោះពិនិត្យមើលស្ថានភាពជាក់ស្ដែង ក្រែងមានអ្វីផ្សេងក្រៅពី ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរទៀត ។ប៉ុន្តែក្រោយពីការពិនិត្យគឺជនរងគ្រោះពិតជាបានស្លាប់ដោយគ្រោះថ្នាក់ចរាចរពិតមែន ហើយនគរបាលបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្រែងមានបាត់សមាជិកគ្រួសារសូមទៅទំនាក់ទំនង នគរបាលប៉ុស្ដិ៍កន្ទោកនិងបានដឹងហើយ៕៩៨សែនជ័យ

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here