មេម៉ាយពីរភ្លើង ទៅឲ្យគ្រូូស្នេហ៍កាត់ប្រជ្រុុយចង្រៃចេញ ដូចឲ្យគ្រូូស្នេហ៍រំលោភ

កណ្តាល: ស្ត្រីមេម៉ាយពីរភ្លើងម្នាក់បានប្រាប់ម្តាយថា ទៅរកគ្រូទាយ ដើម្បីកាត់ប្រជ្រុយ​ចង្រៃចេញ ព្រោះបើទុកនៅនាំឲ្យនាងអត់មានអ្នកណាស្រលាញ់ ចៃដន្យទៅ​យូរពេក
ម្តាយ​នាងឆ្ងល់ ក៏តាមមើល ​ស្រាប់តែឃើញគ្រូទាយ​កំពុងតែ រំលោភកូនស្រី របស់ខ្លួន នៅក្នុងបន្ទប់ ក៏រត់ទៅប្តឹងនគរបាល​ឲ្យឃាត់ខ្លួនតែម្តង។

ហេតុការណ៍នេះបានកើតឡើងក្នុងផ្ទះឈ្មោះ សុទ្ធ សុផា ភូមិក្រូច ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពី៣ឆ្នាំមុន ហើយមកដល់ពេលនេះគ្រូទាយបានចេញពីគុក មកប្រកបការងារនេះដដែល ទើបមានការភ្ញាក់ផ្អើលដល់អ្នកភូមិ  ។

នគរបាលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ វ៉ាន់ មាឃ ភេទប្រុស អាយុ៤២ឆ្នាំ មានមុខរបរជាគ្រូទាយកាត់ប្រជ្រុយ រស់នៅ​ភូមិរកា ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។រីឯជនរងគ្រោះឈ្មោះ ម.ស.ល អាយុ៣២ឆ្នាំ មានមុខរបរ ជាកម្មការិនីរោងចក្រ ។

នារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះបានទៅជួប គ្រូទាយកាត់ប្រជ្រុយ ដើម្បីឲ្យគ្រូទាយ ជួយបង្កើនស្នេហ៍ ព្រោះនាងជាស្ត្រីមេម៉ាយ ២ដង មកហើយ ដោយទៅជួបនៅផ្ទះ របស់មិត្តភក្តិនារីរងគ្រោះ ដែលនៅជិតផ្ទះគ្រូកាត់ប្រជ្រុយនោះ។ លុះពេលទៅដល់ បានជួបលោកគ្រូ កាត់ប្រជ្រុយ ហើយ លោកគ្រូ បានប្រាប់ឲ្យនាងស្រាតខោអាវទាំងអស់ រួចហើយលោកគ្រូ ធ្វើសកម្មភាព បញ្ចូលមន្តអាគម។

ប្រភពពីអ្នកភុមិវិញប្រាបថា ពេលនោះម្តាយ របស់នារីរងគ្រោះ ពេលដែលបាត់ កូនស្រីយូរពេកក៏បានដើរមករកមើលដោយដឹងថា នាងកំពុងនៅផ្ទះរបស់មិត្តភក្តិក្បែរផ្ទះគ្រូស្នហ៍។ លុះពេលមកដល់ ស្រាប់ តែឃើញស្បែកជើងកូនស្រីនៅនឹងកាំជណ្តើររួចក៏ឡើងកាំជណ្តើរទៅអើតមើលតាមចន្លោះប្រហោងជញ្ជាំងស្រាប់តែឃើញកូនស្រីត្រូវបានលោកគ្រូទាយ កំពុងតែបញ្ចូលមន្តអាគម កាត់ប្រជ្រុយ ដោយកូនស្រី នៅដេកពីក្រោមលោកគ្រូទាយ ទៅវិញ ក៏រត់មកប្តឹងនគរបាលប៉ុស្តិ៍ឲ្យចុះទៅឃាត់ខ្លួនគ្រូទាយរូប នោះតែម្តង៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *