ក្មេងប្រុសម្នាក់ត្រូវបានជនកំណាចបែកថ្នាំម្នាក់វាយសម្លាប់ទម្លាក់ចូលទឹកថ្លុក

0
206

 

 

 

ភ្នំពេញ៖ ក្មេងប្រុសម្នាក់ខណៈពេល ដែលម្ដាយប្រើឲ្យទៅមើលគោ ត្រូវបានជនកំណាចម្នាក់វាយទម្លាក់ចូលក្នុងទឹកថ្លុក រហូតដល់ស្លាប់នៅកណ្ដាលវាល បន្ទាប់មកជនដៃដល់បម្រុងរត់គេចខ្លួន ប៉ុន្តែត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ព្រៃស ចាប់ខ្លួនបាននាំយកទៅសាកសួរ និងចាត់ការតាមច្បាប់ ប៉ុន្តែនៅមិនទាន់ដឹងថាការវាយសម្លាប់មនុស្សខាងលើនេះ បណ្ដាលមកពីរឿងហេតុជនដៃដល់ជាមនុស្សញៀនថ្នាំរហូតដល់បែកលេងដឹងអីទៅហើយ។ហេតុការណ៏នោះបានកើតឡើងកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចវាលស្រែ ស្ថិតនៅក្នុងភូមិអន្លូងគង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ក្មេងប្រុសរងគ្រោះខាងលើនេះឈ្មោះលន ឌុន អាយុ១៣ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ។ចំណែកជនដៃដល់នៅក្នុងការវាយសម្លាប់មនុស្សនេះ ឈ្មោះ វ៉ា រដ្ឋា៣០ឆ្នាំ ជាមនុស្សបែកថ្នាំស្នាក់នៅក្នុងភូមិកើតហេតុនោះដែរ។

តាមប្រភព​ព័ត៌មានពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ នៅមុនពេលកើតហេតុក្មេងប្រុសរងគ្រោះខាងលើ ត្រូវបានម្ដាយប្រើឲ្យទៅមើលគោដែលចងឲ្យស៊ីស្មៅនៅចំណុចវាលស្រែកន្លែងកើតហេតុខាងលើនោះ ហើយពេលទៅដល់ស្រាប់តែលេចមុខជនដៃដល់ម្នាក់នោះដើរទៅជិត ធ្វើសកម្មភាពដេញវាយជនរងគ្រោះ។ ហើយក្មេងប្រុសរូបនោះបានស្រែកឲ្យអ្នកភូមិជួយ ប៉ុន្តែគ្មាននរណាទៅជួយទាន់ទេ ទីបំផុតជននោះបានវាយ និងចាប់ក្មេងប្រុសខាងលើជ្រមុជទឹកថ្លុកនៅវាលស្រែនោះរហូតដល់ស្លាប់តែមដង។

ក្រោយពេលលើតហេតុជនដៃដល់បានរត់គេចខ្លួន ប៉ុន្តែរត់មិនរួចនោះទេដោយសារតែប្រជាពលរដ្ឋ រួមជាមួយកម្លាំងនគរបាលនាំគ្នាដេញចាប់បាន រួចបាននាំទៅកាន់ផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕​បញ្ញា​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here