នាំមិត្តភ័ក្តទៅមើលផ្ទះរលក់ត្រលប់មកវិញចូលទិញសាច់គោមួយភ្លែតចោរលួចម៉ូតូបាត់

 

 

 

ភ្នំពេញ៖ នារីម្នាក់នាំមិត្តភ័ក្តទៅមើលផ្ទះលក់ត្រលប់មកវិញចូលទិញសាច់គោមួយភ្លែតចោរលួចម៉ូតូបាត់។ហេតុការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៧យប់ថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៧ នៅផ្សារមុខរោងចក្រប៊ឺរី​ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវកប់ស្រូវ ភូមិ​ជម្ពូរវ័ន​សង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ។​

ជនរងគ្រោះឈ្មោះ ជី សុខជា ភេទស្រីអាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅ ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង​ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិព្រៃខ្មែ ឃុំរលាផ្អៀ ស្រុករលាផ្អៀ ខេត្តកំពង់ឆ្នាំង ។​ចំណែក​ឯ​ម៉ូតូដែលជនសង្ស័យលួច ម៉ាកឌ្រីមសងសេរ៊ី២០១៤ ពណ៌ខ្មៅពាក់ស្លាកលេខ​ភ្នំពេញ1មិនចាំអក្ស 3036។​

តាមសំដីជនរងគ្រោះអោយដឹងថា នៅមុនពេលកើតហេតុរូបគាត់ចេញពីធ្វើការ​រោងចក្រហើយបាននាំស្រីៗ២នាក់ទៅមើលដីនឹងផ្ទះនៅបុរីធូលន​។បន្ទាប់មកមិត្តភ័ក្តខាងលើបែកផ្លូវគ្នារៀងៗខ្លួន ចំណែករូបគាត់បានចូលទៅទិញម្ហូប (សាច់គោ)ចំនួន១មុឺនរៀល ទុកម៉ូតូចំងាយពីខ្លួនប្រមាណ ៥ម៉ែត្រទិញសាច់គោរួច​ដើរ​ចេញមកក្រៅមកយកម៉ូតូ នៅពេលនោះស្រាប់តែ​ម៉ូតូរបស់គាត់ត្រូវជនសង្ស័យលួចទៅបាត់​ ហើយគាត់មិននឹក​ស្មានថា ចោរឥ​ឡូវលួចសាហាវម្លេះទុកប្រហែល១០នាទីសោះលួចទៅបាត់។​

ក្រោយពេលកើតហេតុជនរងគ្រោះខាងលើ បានជិះម៉ូតូឌុបហើយកាន់សាច់គោមកប្តឹងសមត្ថកិច្ច ជួយតាមរកជនសង្ស័យខាងលើមក​ផ្ដន្ទាទោស​តាមច្បាប់។៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *