ឃើញគេដេញវាយប្តីភ័យស្រែកគាំងបេះដូងស្លាប់

 

 

 

ភ្នំពេញ ៖នារីម្នាក់បាននាំប្តីនឹងម្តាយទៅមើលប្អូនជីដូនមួយត្រូវប្តីវាយ​ អោយទៅសួរនាំហាមកុំអោយវាយបន្ត​ទៀត​រួច​ប្តីត្រឡប់ទៅផ្ទះមុន​ បន្ទាប់មកបានដើរមកយកប្រពន្ធស្រាប់តែមានជនសង្ស័យដេញវាយប្តី​ ខណៈ​នោះ​ជន​រង​គ្រោះ​ស្រែកភ័យស្លុតគាំងបេះដូងស្លាប់នៅកន្លែង។ហេតុការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ១០យប់ថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៧ នៅដីវាល ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។​

សពឈ្មោះគឹម ណារីភេទស្រីអាយុ២៣​ឆ្នាំ​មានកូនក្នុង​ផ្ទៃចំនួន៤ខែ មុខរបរលក់បាយជាមួយម្តាយ ស្នាក់នៅភូមិ ចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិព្រៃព្រីងខាងជើង​សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។​ចំណែកឯប្តីឈ្មោះ នៅ សារ៉ែនភេទប្រុសអាយុ ២០ឆ្នាំ មុខរបរកម្មករសំណង ស្នាក់នៅ ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យមានស្រុកំណើតនៅ ភូមិតាហ៊ឃុំតាកូវ​ស្រុកកំពង់ត្របែកខេត្តព្រៃវែង ។​

តាមប្រភពព័ត៌ពីបុរសជាប្តីរបស់សព បានអោយដឹងថា នៅមុនពេលកើតហេតុរូបគាត់នឹងប្រពន្ធបានទិញស្រាមកហូបពីរ​នាក់ ដោយអោយប្រពន្ធហូបចំនួន២កំប៉ុងព្រោះប្រពន្ធចង់ហូបសាច់ទា។បន្ទាប់មកបានតេហៅប្អូនជីដូនមួយ ២នាក់ទៀតមកហូបជាមួយលុះផឹកល្មមហើយ ប្អូនជីដូនមួយខាងលើ បានត្រឡប់ទៅផ្ទះវិញ រហូត​មួយសន្ទុះក្រោយមកស្រាប់តែ លឺដំណឹង​ថា ប្អូនជីដូនមួយដែលហូបជាមួយខ្លួន បានវាយប្រពន្ធ ហើយរូបគាត់នឹងប្រពន្ធព្រមទាំងម្តាយក្មេក នឹងម្តាយប្អូនជីដូនមួយមានគ្នា៤នាក់ បានទៅជួយឃាត់កុំអោយវាយប្រពន្ធ ដោយ​ប្រពន្ធប្អូនជីដូនមួយកូូនខ្ចីផង។​ពេល​នោះ​រូបគាត់បានត្រឡប់ទៅផ្ទះមុនតែឯង ក្រែងប្អូនជីដូនមួយខឹង រករឿងវាយខ្លួន ​ហើយគាត់ត្រឡប់ទៅបន្ទប់ជួលមុនទៅ ។​ លុះរូបគាត់ទៅដល់បន្ទប់ហើយនឹកឃើញថា ប្រពន្ធដើរមកម្នាក់ឯង តាមផ្លូវងងឹត ហើយរូបគាត់បានកាន់ពិល ទៅយកប្រពន្ធវិញ​ពេល​ដើរត្រឡប់បានពាក់កណ្តាលផ្លូវបានជួបប្រពន្ធ​នៅចំណុចដីវាល កន្លែងកើតហេតុស្រាប់តែមានជនសង្ស័យមានគ្នា៤នាក់ក្នុងនោះមានប្អូនម្នាក់ផងដែរ​ បានស្ទាក់វាយរូបគាត់ តែម្នាក់ឯងហើយប្រពន្ធឃើញគេដេញវាយប្តី បានស្រែកថា កុំវ៉ៃប្តីអញៗ ពេលនោះប្តីកំពុង​តែរត់ភ័យដែលគេដេញវាយ បានក្រឡេកទៅមើលប្រពន្ធ ឌួលហើយរត់មករកប្រពន្ធវិញ ស្រាប់តែប្រពន្ធស្លាប់បាត់ទៅហើយ​ ដោយ​ឡែក​ជនសង្ស័យទាំង៤នាក់ខាងលើ បានរត់គេចខ្លួនបាត់។​ប្រភពបានបន្តទៀតថា នៅពេលនោះជនរងគ្រោះបានស្លាប់បាត់ទៅហើយ តែរូបគាត់នឹងឪពុកម្តាយក្មេក​មិនអស់ចិត្ត បានហៅ​រថយន្ត​សង្គ្រោះ​មកដឹកយកទៅព្យាបាល នៅពេលនោះដឹកបានបន្តិចឈប់​ ដោយដឹងថាជនរងគ្រោះខាងលើស្លាប់បាត់ទៅហើយ បន្ទាប់មកបានរាយការណ៍ដល់អាជ្ញាធរនឹងសមត្ថកិច្ចភ្លាមៗផងដែរ​។​

ក្រោយពេលកើតហេតុខាងលើ សពត្រូវបានក្រុមគ្រួសារយកទៅតំកល់នៅវត្ត ជម្ពូវ័ន​ដើម្បីរងចាំជំនាញធ្វើសោកល្យវិច័យ បន្ទាប់​មក​ក្រុមគ្រួសារមិនប្តឹងផ្តល់អ្វី​ទេ​ ដោយ​គិត​ថា​សាក​សព​ជន​រង​គ្រោះ​​​ធ្លាប់មានជំងឺប្រចាំកាយនឹងខ្សោយ​បេះដូងផង៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *