ហ៊ីយ៉ាន់ដាយ ពន្លះសាំយ៉ុង នៅស្រុកអង្គស្នួល របួសធ្ងន់ស្រាល១៤ នាក់

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ទត់មួយបានកើតឡើង បណ្តាលឲ្យ ​មនុស្ស១៤នាក់់ (ប្រុស៨នាក់ ស្រី៦នាក់)រងបួសធ្ងន់​ស្រាលដោយសារ រថយន្តហ៊ីយ៉ាន់ដាយមួយគ្រៀងបុកជាមួយរថយន្តសាំយ៉ុង កាលពីវេលាម៉ោង១២និង២០នាទី រសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ២៧-២៨ ក្នុងភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។

អធិការស្រុកអង្គស្នួល លោកវរសេនីយ៍ មាន សំណាង បានប្រាប់ឲ្យដឹងថា​នៅមុនកើតហេតុ មានរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3B-8815 (អ្នកបើកបររត់គេចខ្លួនបាត់) បើកពីទិសខាងលិចទៅទិសខាងកើត (ព្រះសីហនុ-ទៅភ្នំពេញ)លុះដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុករថយន្ត១គ្រឿង ម៉ាកសាំយ៉ុង ប្រភេទទេសចរណ៍ ១៥កៅអី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AJ-5056 បើកបរដោយ​ឈ្មោះឈួន ប៊ុនហុក ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ នៅក្នុងរថយន្តនេះ មានអ្នករួមដំណើរ១៤នាក់ ស្គាល់អត្ត​សញ្ញាណ​ចំនួន៩នាក់ ក្នុងនោះរួមមាន
ទី១ឈ្មោះ សូ អាន ភេទស្រី អាយុ៥៦ឆ្នាំ ទីលំនៅភូមិត្រពាំងកក់ ឃុំក្រាំងចេក ស្រុកឧត្តុង្គខេត្តកំពង់ស្ពឺ របួសស្រាល, ទី២ឈ្មោះ អ៊ុំ ង៉ែត ភេទស្រី អាយុ៤៩ឆ្នាំ របួសធ្ងន់, ទី៣ឈ្មោះ ខុំ មួយគា ភេទស្រី អាយុ២០ឆ្នាំ ទីលំនៅ ភូមិរលួស ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ របួសស្រាល
៤-ឈ្មោះ ភន ដា ភេទប្រុស អាយុ៦៦ឆ្នាំ ទីលំនៅភូមិស្រឡៅសំណាក់ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ របួសស្រាល ៥-ឈ្មោះ ងាំ ចាន់ថន ភេទស្រី អាយុ៦០ឆ្នាំ ត្រូវជាប្រពន្ធ ឈ្មោះភន ដា រងរបួសស្រាល
៦-ឈ្មោះ ផុនពៅ ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅ ភូមិថ្នល់កែង ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តកំពង់ចាម រងរបួសស្រាល
៧-ឈ្មោះ គង់ ស្រីម៉ៅ ភេទស្រី អាយុ៣៩ឆ្នាំ ទីលំនៅភូមិ ត្រពាំងលើក ឃុំរការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ រងរបួសស្រាល។
៨-ឈ្មោះ គារ ជីន ភេទស្រី អាយុ១៩ឆ្នាំ ទីលំនៅភូមិ ក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រងរបួសស្រាល
៩-ឈ្មោះ ហ៊ុយ សាន់ ភេទប្រុស អាយុ២ខែ ត្រូវជាកូនឈ្មោះ គារ ជីន រងរបួសស្រាល។រីឯ អ្នករួមដំណើរចំនួន៥នាក់ទៀតដែលរងរបួសស្រាលត្រូវបងប្អូន ដឹកយកទៅផ្ទះអស់ ។

លោកអធិការស្រុកបានសន្ឋិដ្ឋានករណីនេះថា បណ្តាលមកពីអ្នកបើកបរ រថយន្តហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3B-8815 បើកបរក្នុងល្បឿនលឿន ជែងគេឯងក្នុងស្ថាន​ភាពគ្រោះ​ថ្នាក់។

ក្រោយពេលកើតហេតុនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *