


ភ្នំពេញ: ជនសង្ស័យ២នាក់លួចកាត់ខ្សែរភ្លើងមិនបានសម្រេចត្រូវកម្លាំងនគរបាលឃាត់ខ្លួនខណ:ពួកគេកំពុធ្វើសកម្មភាព។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣:២០នាទីទៀបភ្លឺថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នៅតាមបណ្ដោយផ្លីវ២១៧ ឋិតនៅភូមិ ម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ គឹម អាន អាយុ៣២ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិសំបូរ សង្កាត់សង្កោ ខណ្ឌសង្កោ និងមានស្រុកកំណើតនៅភូមិតាយ័នឃុំពងទឹក ស្រុករំដូល ខេត្តស្វាយរៀងនឹងបក្ខពួកម្នាក់ទៀតឈ្មោះឈឹម ធារី អាយុ២៦ឆ្នាំ មុខរបរើសអេតចាត មានស្រុកកំណើត នៅ ឃុំកំពង់ស្វាយស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
តាមប្រភពព័ត៌មានពីកម្លាំងនគរបាលបានអោយដឹងថា មុនពេលកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលដង្កោបានចុះល្បាតនៅក្នុងមូលដ្ឋានក៏បានជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើលស្រាប់តែឃើញជនសង្ស័យ២នាក់កំពុងធ្វើសកម្មភាពកាត់ខ្សែរភ្លើងពេលនោះកម្លាំងនគរបាលក៏ដេញចាប់ជនសង្ស័យទាំង២នាក់យកមកសួរនាំនៅប៉ុស្តិ៍ដង្កោ។
តាមចំលើយសារភាពរបស់ជនសង្ស័យនៅចំពោះមុខកម្លាំងនគរបាលបាននិយាយថា ពួកគេទាំងពីរនាក់ពិតជាបានធ្វើសកម្មភាពកាត់ខ្សែរភ្លើងពិតប្រាកដមែន ហើយពួកគេទាំង២នាក់ក៏ធ្លាប់បានធ្វើសកម្មភាពកាត់ខ្សែរភ្លើងជាច្រើនលើកមកហើយនៅក្នុងខណ្ឌសង្កោនេះ។
បច្ចុប្បន្ននេះជនសង្ស័យខាងលើកំពុងតែសាកសួរនៅប៉ិស្តិ៍សង្កោ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅអធិកាដ្ឋាននគរបាលខណ្ខដង្កោចាត់ការតាមផ្លូវច្បាប់៕បញ្ញា