ញៀនល្បែងនៅកាស៊ីណូខ្លាំង​ពេក​ហ៊ានប្រើល្បិចបោកម្ដាយ​យកប្រាក់១០០លានដុង

img_7589img_7588

ខេត្តស្វាយរៀង៖កម្លាំងនគរបាលចាប់ឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម០១នាក់ពីបទបង្ខាំងមនុស្សខុសច្បាប់និងជម្រឹតទាប្រាក់១០០លានដុងនៅក្រុងបាវិតក៏ប៉ុន្តែការពិតជនរងគ្រោះប្រើល្បិចឃុបឃិតគ្នាបោកយកប្រាក់ម្តាយឪពុករបស់ខ្លួន។ក្រោយពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តស្វាយរៀងសាកសួររួចក៏បានធ្វើការចោទប្រកាន់រួចបញ្ជូនទៅលោកចៅក្រមស៊ើបសួរ ចេញដីកាឃុំខ្លួនជនសង្ស័យទាំងពីរនាក់នៅពន្ធនាគារខេត្តនៅវេលាម៉ោង៣៖០០នាទីរសៀលថ្ងៃទី២៩វិច្ឆិកា២០១៦នេះ។សូមរំលឹកផងដែរថ្ងៃមុនសមត្ថកិច្ចនគបាលក្រុងបាវិតបានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទចាប់បង្ខាំងមនុស្សខុសច្បាប់ ជម្រឹតទាប្រាក់១០០លានដុងដោយចោទថាជនរងគ្រោះជំពាក់ប្រាក់ខ្លួន១០០លានដុងទៅលេងល្បែងក្នុងកាស៊ីណូនៅក្រុងបាវិតពេលចាញ់ល្បែងអស់មិនព្រមសងប្រាក់ទើបចាប់បង្ខាំងដើម្បីឲ្យឪពុកម្តាយយកប្រាក់មកសងទើបដោះលែងវិញហើយត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនមកកាន់ស្នងការដ្ឋាននគបាលខេត្តចាត់ការតាមនីតិវិធីនិងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តថ្ងៃទី២៨វិច្ឆិកា២០១៦វេលាម៉ោង២៖០០នាទីរសៀល។បើតាមសមត្ថកិច្ចនគបាលបានបង្ហើបឲ្យដឹងថា ជនសង្សយ័ឈ្មោះហា វ៉ាំងថាយ ភេទប្រុសអាយុ២៣ឆ្នាំជាជនជាតិវៀតណាម មានទីលំនៅភូមិមណ្ឌល២សង្កាត់អីចឹងស្រុកកងទុងខេត្តយ៉ាឡាយប្រទេសវៀតណាម។ប្រភពដ៏ដែលបន្តទៀតថា ករណីចាប់មនុស្សជម្រិតទាប្រាក់នេះកើតឡើងនៅថ្ងៃទី២៦វិច្ឆិកា២០១៦វេលាម៉ោង៦និង៣០នាទីហើយនគបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់បាវិតបានទទួលពាក្យបណ្ដឹងមួយច្បាប់ពីឈ្មោះង្វៀងធីវ៉ាងភេទស្រីអាយុ២៦ឆ្នាំជនជាតិវៀតណាមមានទីលំនៅភូមិថាន់ហាឃុំកូយ៉ូវស្រុកកូយ៉ូវខេត្តតៃនិញ បានប្ដឹងទៅលើឈ្មោះហាវុាំងថាយភេទប្រុសអាយុ២៣ឆ្នាំជនជាតិវៀតណាមមានទីលំនៅមណ្ឌល២សង្កាត់ធីចឹងក្រុងកងទុំ  ខេត្តយ៉ាឡាយនិងបក្ខពួក២នាក់ទៀតពីបទបង្ខាំងមនុស្សខុសច្បាប់ដែលជនរងគ្រោះឈ្មោះង្វៀងមិនជី ភេទប្រុសអាយុ២៣ឆ្នាំមានទីលំនៅភូមិថាន់ហាឃុំកូយ៉ូវស្រុកកូយ៉ូវខេត្តតៃនិញប្រទេសវៀតណាម។ក្រោយពីទទួលបណ្ដឹងរួចមកសមត្ថកិច្ចយើងបានចុះស្រាវជ្រាវរហូតដល់ម៉ោង៧និង៣០នាទីយប់ទើបសមត្ថកិច្ចយើងបានចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះហាវាំងថាយភេទប្រុសអាយុ២៣ឆ្នាំជនជាតិវៀតណាមមានទីលំនៅមណ្ឌល២សង្កាត់ធីចឹង ក្រុងកងទុំ ខេត្តយ៉ាឡាយ ប្រទេសវៀតណាម។  នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាៈខ្លួនជាអ្នកសីុឈ្នួលយាមមនុស្សអោយរ៉ូលិញ(អ្នករកម៉ូយឲ្យកាស៊ីណូក្រុងបាវិត)ឈ្មោះហ្វាភេទប្រុសអាយុប្រហែល៣០ឆ្នាំជាជនជាតិវៀតណាម។ហើយកាលពីថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០១៦ខ្លួនបានយាមមនុស្សម្នាក់ឈ្មោះង្វៀងមិនជីភេទប្រុសអាយុ២៣ឆ្នាំជនជាតិវៀតណាមនៅបន្ទប់លេខ៤ផ្ទះជួលរបស់ឈ្មោះទេពធីតាភេទស្រីអា៥១ឆ្នាំនៅភូមិបាវិតកណ្ដាលសង្កាត់បាវិត  ក្រុងបាវិត  ខេត្តស្វាយរៀង ។នៅថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០១៦វេលាម៉ោង៥និង១៥នាទីល្ងាចមានឈ្មោះថាំងភេទប្រុសជនជាតិវៀតណាមជាមេរ៉ូលីញបានយកឈ្មោះង្វៀងមិនជីចេញពីបន្ទប់ដាក់ក្នុងរថយន្ដដឹកចេញទៅក្រៅលុះដល់ម៉ោង៧និង៣០នាទីយប់ឈ្មោះថាំងបានទូរស័ព្ទមកបា្រប់ខ្លួនអោយទៅទទួលប្រាក់ពីក្រុមគ្រួសារបស់ឈ្មោះង្វៀងមិនជីនៅមុខកាសីុណូកាឡាក់ស៊ីចំនួន១០០.០០០.០០០ដុង{មួយរយលានដុង}ពេលខ្លួនមកដល់មុខកាស៊ីណូកាឡាក់ស៊ីក៏មានមនុស្សកំពុងឈរចាំនៅទីនោះខ្លួនក៏ជិះម៉ូតូចូលទៅហើយក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនយកមកប៉ុស្តិ៍នគបាលសង្កាត់រដ្ឋបាលបាវិតដើម្បីសាកសួរតែម្ដង។បន្ទាប់ពីសាកសួរបានប្រហែល៣០នាទីស្រាប់តែឃើញជនរងគ្រោះឈ្មោះង្វៀងមិនជី ដើរមកដល់ប៉ុស្ដិ៍រដ្ឋបាលដោយខ្លួនឯងគ្មានអ្នកណាចាប់បង្ខាំងឡើយ។ក្រោយពីរសាកសួររួចមកជនសង្ស័យត្រូវឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបំពេញសុំណំុរឿងបញ្ជូនទៅការិយ៉ាល័យនគបាលព្រហ្មទណ្ឌកម្រិតធ្ងន់ស្នងការដ្ឋាននគបាលខេត្តចាត់ការបន្តតាមនីតិវិធីហើយក៏បានបញ្ជូនបន្តទៅសាលាដំបូងខេត្តស្វាយរៀងចាត់ការបន្ត។
លទ្ធផលការស្រាវជ្រាវយ៉ាងល្អិតល្អន់របស់សមត្ថកិច្ចរកឃើញថាជនរងគ្រោះតាមពិតជាជនឆបោក ប្រើល្បិចឃុបឃិតជាមួយបក្ខពួកដែលជាជនញៀនល្បែងដូចគ្នា ទូរសព្ទ័ទៅឪពុកម្តាយឱ្យយកប្រាក់១០០លានដុងមកលោះខ្លួន តាមពិតប្រើល្បិចបោកម្តាយឪពុកយកប្រាក់មកលេងល្បែងបន្តសោះទីបំផុតត្រូវចាប់ខ្លួនដាក់ពន្ធនាគារ ៕ សិរសា

 

Leave a Reply

Your email address will not be published. Required fields are marked *