បើករថយន្ដឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្ដមួយគ្រឿងទៀតបុកពីចំហៀងរងរការខូចខាតទាំងសងខាង

0
160

 

 

ភ្នំពេញ​៖រថយន្ដប្រភេទ​ហាយឡែនឌ័រមួយគ្រឿងបើកបរដោយបុរសម្នាក់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្ដតាកូម៉ាមួយគ្រឿងទៀតបើកបុកពីចំហៀងបណ្ដាលអោយរថយន្ដហាយឡែនឌ័រវិលមួយជុំរងការខូចខាតចំហៀងខាងស្ដាំចំណេករថយន្ដតាកូម៉ាខូចខាតផ្នែកខាងមុខ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២២និង៣០នាទីយប់ថ្ងៃទី២០ ខែវិច្ឆិការ ឆ្នាំ២០១៧ នៅចំណុចស្ពាននាគ តាមបណ្ដោយផ្លូវលេខ១០៦កែងមហាវិថីព្រះនរោត្ដម ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាម​ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដរថយន្ដម៉ាកកាមរីបាឡែន ពណ៌​ស​ ពាក់ស្លាកលេខ ភ្នំពេញAJ-1822 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០៦ទិសដៅពីកើតទៅលិចឆ្លងមហាវិថីព្រះនរោត្ដមដោយមិនមានការប្រុងប្រយ័ត្នក៏ត្រូវរថយន្ដម៉ាកតាកូម៉ាកពណ៌សំបកឪឡិក ពាក់ស្លាកលេខ ភ្នំពេញ2C-0581 ធ្វើដំណើរទិសដៅពីជើងទៅត្បូងក៏ជ្រុលបុកចំពីចំហៀងរថយន្ដពេញទំហឹងបណ្ដាលអោយរថយន្ដកាមរីបាឡែនវិលមួយជុំនិងរងការខូចខាតចំហៀងផ្នែងខាងស្ដាំ ចំណែករថយន្ដតាកូម៉ាខូចខាតផ្នែកខាងមុខ។ តែក្នុងហេតុការណ៍នេះដែរគឺមិនបណ្ដាលអោយមានអ្នករងរបួសនោះទេ។

ក្រោយពីតហេតុកម្លាំងនគរបាល​មូល​ដ្ឋាន​ចុះ​ទៅ​កន្លែងកើតហេតុនិងធ្វើការសម្របសម្រួលរវាងភាគីទាំងសងខាងដោយមិនចង់មានរឿងវែងឆ្ងាយទើបភាគីទាំងសងខាងព្រមចែកផ្លូវគ្នាទៅផ្ទះរៀងខ្លូនដោយមិនមែនអ្នកសងអ្នកណានោះទេ៕​សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here