ធ្លាប់​ម្ដង​មិន​អី​!ឃើញក្មេងស្រីអាយុ១២ឆ្នាំរត់លេងក្រោមផ្ទះចាប់អូសយកស្កុតបិតមាត់រំលោភ

 

 

 

ភ្នំពេញ៖ បុរសជនជាតិឥស្លាមម្នាក់ឃើញក្មេងស្រីទើបអាយុ១២ឆ្នាំរត់លេងក្រោមផ្ទះចាប់យកឡើងលើផ្ទះរំលោភសេពសន្ធវះរហូតបានសម្រេចដោយមិនអស់តណ្ហាក៏មករំលោភបានសម្រេចម្តងទៀតទើបជនរងគ្រោះប្តឹង​កម្លាំង​នគរ​បាល​ចាប់​ឃាត់ខ្លួន។ហេតុការណ៍​នេះ​បង្ក​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង ១៥និង៤០នាទីរសៀល​ថ្ងៃទី ២០ខែវិច្ឆិកា​ឆ្នាំ​២០១៧ស្ថិត​នៅចំណុចក្រុម 5ភូមិក សង្កាត់ច្រាំងចំរេះ​២ខណ្ឌឬស្សីកែវ ។

ក្មេងរងគ្រោះឈ្មោះ ម ញ ភេទ ស្រី អាយុ ១២​ឆ្នាំ ជនជាតិ វៀតណាម មានលំនៅកន្លែងកើតហេតុ។
ចំណែក​ឯ​ជនសង្ស័យឈ្មោះ ឯល កាសី ភេទ ប្រុស អាយុ ២៦​ឆ្នាំជនជាតិខ្មែរឥស្លាម មានទីលំនៅផ្ទះគ្មានលេខក្រុម 1 ភូមិ ឃ សង្កាត់ច្រាំងចំរេះ2​ខណ្ឌឫស្សីកែវ មុខរបរ មិនពិតប្រាកដ។

តាម​ប្រភព​ព័ត៌មានពី​កន្លែង​កើត​ហេតុ​បានអោយដឹងថា នៅថ្ងៃទី 19-11-2017 វេលាម៉ោង 15H20នាទី​រសៀល​ក្មេងរងគ្រោះបានរត់លេងនៅក្រោមផ្ទះស្រាប់តែជនសង្ស័យបានបបួលក្មេងទ្បើងលើផ្ទះរួចចាប់រំលោភបានសំរេចដោយអោយប្រាក់ទៅក្មេងរងគ្រោះ2000រៀលតែក្មេងរងគ្រោះមិនយក។លុះនៅថ្ងៃទី 20-11-2017 វេលាម៉ោង15H40នាទី​ រសៀល​ជនសង្ស័យបានមកកន្លែងកើតហេតុម្តងទៀតដោយបានបបួលក្មេងរងគ្រោះអោយប្រាក់ចំនួន 2000 រៀល តែក្មេងរងគ្រោះមិនព្រមយក​ក៏ចាប់ដៃទាញចូលក្រោមផ្ទះរួចយកស្កុតបិទមាត់ក្មេងរងគ្រោះរួចធ្វើសកម្មភាពរំលោភបានសំរេចរួចគេចខ្លួន ។
ក្រោយពេលកើតហេតុឪពុកក្មេងរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះ ២​បន្ទាប់​ពី​ទទួលពាក្យបណ្តឹង​ភ្លាម​កម្លាំង​នគរ​បាល​ខណ្ឌ​សហការជាមួយ​នគរបាល​ប៉ុស្តិ៍​ធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យបាននៅចំណុចក្រុម 1 ភូមិ ឃ សង្កាត់ច្រាំងចំរេះ 2 វេលាម៉ោង 23H30 ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅ​តុលាការ​ចាត់ការ​អនុវត្តន៍តាមនិតិវិធី​ ដោយ​ឡែក​ចំលើយ​សារភាព​របស់​ជន​សង្ស័យ​អ្នក​សារព័ត៌មាន​យើង​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ឡើយ​៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *