






ភ្នំពេញ៖ យ៉ាងហោចណាស់ក៏មានបុរសម្នាក់ស្លាប់និង
បុរសម្នាក់រងរបួសធ្ងន់ ដោយសារជួបគ្រោះថ្នាក់ចរាចរ
រវាងរថយន្តកុងតឺន័របើកចុះពីលើស្ពាន លីយ៉ុងផាត់ ក្នុងល្បឿនមួយយ៉ាងលឿន ជ្រុលទៅបុកចំពីក្រោយម៉ូតូធំ ម៉ាក យ៉ាម៉ាហា ហ្វេសស្សិត អូសនិងកិនពីលើបុរសម្នាក់ស្លាប់មើលលែងយល់ ចំណែកកុងតឺន័រដាច់ធ្លាក់ ទៅប៉ះជាមួយរថយន្តមួយគ្រឿងទៀតដឹកដែកឡើងស្ពាន បណ្តាលអោយជាប់គាំងកកស្ទះជាច្រើនម៉ោង។ហេតុការណ៍នេះនៅវេលាម៉ោង២០និង២០នាទីយប់ថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៧ ចំណុចគល់ស្ពានលីយ៉ុងផាត់ខាងលិច ស្ថិតក្នុងភូមិព្រែកព្នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ សៀវ សុខា ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅផ្សារស៉ិនជូរី ( របួសស្រាល ) រួមដំណើរដោយឈ្មោះ វិចិត្រ ភេទប្រុស( ស្លាប់ )អ្នកទាំង២មិនទាន់ត្រូវបានគេស្គាល់កន្លែងស្នាក់នៅៗឡើយទេ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូ មួយគ្រឿងម៉ាក HONDA CBR ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FZ-1970 ជិះគ្នាពីរនាក់ បើកបរក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុក៏មានរថយន្តម៉ាក HINO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3C-2904 ធ្វើដំណើរស្របទិសគ្នាបុកពេញទំហឹងបណ្តាលអោយស្លាប់ម្នាក់របួសម្នាក់។
បច្ចុប្បន្នសាកសពត្រូវបានយកទៅរក្សាទុកនៅវត្តទឹកថ្លា ខណ្ឌសែនសុខ ចំណែកឯរថយន្តបង្កនិងម៉ូតូត្រូវបានកម្លាំងនគរបាលនៃស្នងការក្រុងចុះមកវាស់វែងស្ទួចយកទៅរក្សា
ទុកនៅការិយាល័យចរាចរណ៍ជើងគោកដើម្បីដោះស្រាយពេលក្រោយ៕សារ៉េត