សម្លាប់កាត់ក្បាលយកទៅបាត់ ទុកតែដងខ្លួន សង្ស័យខឹងជនរងគ្រោះចេះអំពើអាបធ្មប់

ខេត្តកំពត ៖ ពិតជាសាហាវនិងគួរឲ្យតក់ស្លុតមែន បន្ទាប់ពីគេឃើញបុរ សម្នាក់ត្រូវឃាតកមិនស្គាល់មុខសម្លាប់កាត់ក្បាលយកទៅបាត់បន្សល់ទុកតែដងខ្លួននៅក្នុង ខ្ទមចាំចម្ការមួយដែលបុរសនេះរស់នៅតែម្នាក់ឯង ។

ហេតុការណ៍នេះបង្ក​ភ្ញាក់ផ្អើល​នៅ​រសៀល​ថ្ងៃ​ទី​២០ វិច្ឆិកា ឆ្នាំ២០១៧នៅ​ក្នុង​ខ្ទម​ដី​ចាំចម្ការ មួយកន្លែង ស្ថិត​ក្នុងភូមិ​ដំណាក់​ត្រ​យឹ​ង ឃុំ​តា​កែន ស្រុក​ឈូក ខេត្តកំពត ។

ពុំមានសាក្សីណាម្នាក់បញ្ជាក់ឲ្យដឹងថា ឃាតកមានគ្នាប៉ុន្មាននាក់ ហើយសម្លាប់ជនរងគ្រោះ យ៉ាងសាហាវបែបនេះដោយសាររឿងអ្វីនោះទេ ។

សមត្ថកិច្ចនគរបាលស្រុកឈូកបានឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មាននេះភ្លាម លោកអធិការ​នគរ​បាលស្រុកបានរាយការណ៍ទៅលោកស្នងការនគរបាលខេត្តកំពត​និងបានចាត់កម្លាំងជំនាញចុះទៅពិនិត្យនិងស្រាវជ្រាវដល់កន្លែកកើតហេតុ ឃើញ ជនរងគ្រោះស្លាប់ក្នុងខ្ទមចាំចម្ការមានដងខ្លួនទទេ ស្លៀកក្រមារ ពាក់ស្បែកជើងផ្ទាត់ តែក្បាល ត្រូវឃាតកកំណាចកាត់ក្បាលយកទៅបាត់មិនដឹងយកទៅបោះចោលនៅឯណានោះទេ ។ ជនរងគ្រោះរូបនេះឈ្មោះ អយ សុខ អាយុ​៦២​ឆ្នាំ មុខរបរធ្វើស្រែ ចម្ការ ។

​បើតាមការ​ស្រា​ជ្រាវ​ និង​ស៊ើបអង្កេត​លើ​ករណី​ឃាតកម្ម​សម្លាប់​បុរសនេះ សមត្ថកិច្ចបានដាក់​ការ​សង្ស័យថា ការ​សម្លាប់​ជន​រង​គ្រោះនេះ គឺ​មិនមែន​ជា​ករណី​ប្លន់​​​ទេ អា​ច​ជា​រឿង​គំនុំ​ច្រើន​ជាង ពីព្រោះ​អ្នក​ភូមិ​ស្ទើរតែ​ទាំង​អស់ មិនសូវ​រាប់អាន​ជន​រង​គ្រោះ​នេះ​ទេ ព្រោះ​អ្នកភូមិសង្ស័យជនរងគ្រោះ​ជា​មនុស្ស​ចេះ​ធ្វើអំពើ​អាប​ធ្មប់ ។នេះ​បើ​តាម​​ឱ្យ​ដឹង​លោក​វរសេនីយ៍ឯក សៅ សំ​អឿ​ន ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​ខេត្ត ។

ប្រភព​មួយទៀតបានឲ្យ ដឹង​​ថា កន្លង​មក នៅ​ក្នុងភូមិ​នេះ អ្នកស្រុក​ជាច្រើននាក់​បាន​ឈឺស្លាប់​ជា​ញឹកញាប់ដែលភាគច្រើន​ជាមនុស្សមានវ័យ​ក្មេង​ៗ ហើយការស្លាប់នេះត្រូវអ្នកភូមិ​ដាក់​ការ​សង្ស័យ​ទៅ​លើ​ជន​រង​គ្រោះ​រូប​នេះចេះធ្វើអំពើអាបធ្មប់តែម្តង ​។ ចំណែក​ក្រុម​គ្រួសារ​សពវិញបានប្រាប់សមត្ថកិចថាសព្វថ្ថៃនេះជន​រង គ្រោះ ពុំ​សូវ​មានការ​ចុះសម្រុងក្នុង​គ្រួសារ​នោះទេ ទើប​ជន​រង​គ្រោះ​ទៅ​សង់​ខ្ទម​ចាំ​ដីស្រែ​និង ចំការ​នៅ​កណ្តាល​ព្រៃ​ឆ្ងាយ ពី​ផ្លូវ​ចម្ងាយ​ប្រមាណ​ជាង​៣​គីឡូម៉ែត្រតែម្នាក់ឯង​។

យ៉ាងណាសមត្ថកិច្ច​បញ្ជាក់​ថា ជុំវិញ​ការ​ចុះ​ស្រាវជ្រាវ​និង​ស៊ើបអង្កេត​លើ​ករណី​ឃាតកម្ម​ខាងលើតាមរយៈការបំភ្លឺរបស់ប្រជាពលរដ្ឋក្នុងភូមិ និងក្រុមគ្រួសារសពធ្វើឲ្យ​សមត្ថកិច្ចសន្និដ្ឋានជាជំហានដំបូងថា​ កើតឡើងដោយសារ ​គំនុំ​ ដោយសារ​កន្លង​មក អ្នក​ភូមិ​មានការ​ភ័យ​ខ្លាច​ មក​លើ​ជន​រង​គ្រោះ​ដោយសង្ស័យថា ជា​អ្នកចេះ​ធ្វើអំពើ​អាប​ធ្មប់ សម្លាប់អ្នកភូមិ រហូតអ្នកភូមិមិនហ៊ានរាប់​រាប់អាននិង​ពុំ​ហ៊ាន​ទៅ​ជិតជនរងគ្រោះ​ទៀត​ផង​៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *