ជនបរទេសប្ដីប្រពន្ធ២នាក់ ត្រូវជនសង្ស័យ​ឆក់​កាបូប​លុយ បាន​សម្រេច​គេច​ខ្លួន​បាត់​ស្រមោ​ល

 

 

 

ភ្នំពេញ ៖ ជនជាតិបរទេសេ២នាក់ ប្រុសម្នាក់ស្រីម្នាក់បានទៅលេងមជ្ឈមណ្ឌលប្រល័យពួជសាសន៍ជើងឯកពេលដែលត្រឡប់មកវិញ ក៏ត្រូវបានចោឆក់ការបូបលុយបានដោយសុវត្ថភាព ខណៈពេលកំពង់ធ្វើដំណើរតាមផ្លូវ។ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅ តាមផ្លូវបឹតុងបឹងតាម៉ាត ឋិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ។

ជនរងគ្រោះទាំង២នាក់ ទី១ ឈ្មោះ LAI YAN TANG ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិហុងកុង​និង​ ទី២ ឈ្មោះ TARO RASMOSSEU ភេទប្រុស អាយុ៣០ឆ្នាំជនជាតិដាណាម៉ាក។

តាម​ប្រភព​ព័ត៌មានពី​ពូ​ម្នាក់​ជាអ្នករត់កង់បីបានអោយដឹងថា រូបគាត់បានដឹកជនរងគ្រោះទាំង២នាក់ចេញមកពីរមជ្ឈមណ្ឌប្រល័យពួជសាសន៍ជើងឯក ពេលដែលកំពង់តែធ្វដំណើរតាមផ្លូវហើយមកដលចំណុចកើតហេតុស្រាប់លិចមុខចនសង្ស័យ២នាក់ចិះម៉ូតូមាកហុងដាឌ្រឹមសង់មួយគ្រឿងមិនចាំស្លាកលេខ ជិះមកតាមក្រោយរួចក៏ធ្វើសកម្មភាពឆក់ការបូបពីនារីរងគ្រោះដែលកំពង់តែជិះនៅលើកងលនោះ ពេលដែលជនសង្ស័យធ្វើសកម្មភាពឆក់ការបូបរួចហើយជនសងកស័យបានបត់ម៉ូតូត្រឡប់គិចខ្លួនបាត់ស្រមោល

តាមប្រភពព័ត៍មានពីជនរងគ្រោះទាំងពីរបានឲ្យដឹងថា ពួកគេទាំងពីរនាក់បានមកដល់ទឹកដីប្រទេសកម្ពុជាបានរយៈពេលបីថ្ងៃហើយ និងបានបរបួលគ្នាមកេលងមជ្ឈមណ្ឌលប្រល័យពួជសាសន៍ជឿងឯក និងបានត្រឡប់ទៅសណ្ឋាគារវិញត ស្រាប់តែមកដល់ពាក់កណ្ដាលផ្លូវក៏ត្រូវបានចោឆក់កាបូបលុយយកទៅ នៅក្នុងដែលបាត់បងលរួមមាន លុយ៦០ដុល្លា កាតATM ទូរស័ព្ទអាយហ្វូន២គ្រឿង ។

ក្រោយកើតហេតុ ជនរងគ្រោះ បានត្រឹមម្ចាស់កង់បីឌុបជូនទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ដើម្បីឲ្យជួយស្រាវជ្រាវ ៕បញ្ញា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *