លួចស្ទូចត្រីលោក គ្រាន់តែសួរនាំបែជារករឿងឡូឡា សមត្ថកិច្ចឃាត់យកទៅអប់រំ

0
141

 

 

 

ភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់នាំយកទៅអប់រំ បន្ទាប់ពីឆ្លៀតឱកាសចូលទៅបរិវេណវត្តជម្ពូវ័ន លួចស្ទូចត្រីក្នុងស្រះវត្ត លុះព្រះស្តីបន្ទោសអប់រំ ពីគុណទោស បុណ្យបាប បែជាផ្ទុះកំហឹងតបតជាមួយព្រះ រហូតដល់សមត្ថកិច្ចចុះទៅឃាត់ខ្លួនបានយកមកធ្វើការអប់រំ បែបផ្លូវច្បាប់សង្គមវិញម្តង កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅក្នុងវត្តជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ។

យុវជនខាងលើ ឈ្មោះ កែវ ឧត្តម អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ ភូមិព្រៃព្រីងត្បូង សង្កសត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ខេត្តព្រៃវែង ។

តាមព្រះសង្ឃមានសង្ឃដឺកាថា ស្រះវត្តលោក មានញាតិញោម ពុទ្ធបរិស័ទ្ធ លោក ទិញ យកត្រី ជា ច្រើនប្រភេទ មកព្រលែង ទៅតាមជំនឿរបស់ពុទ្ធបរិស័ទ្ធ ជាទាន សប្បុរសធម៌ញាតិញោម ក្នុងការបករធ្វើបុណ្យ កុសល បែជាមានអ្នកឆ្លៀតឱកាស ចូលទៅលួចចាប់ លួចស្ទូច ធ្វើជាអារហារភោគជនទៅវិញ កន្លងមកទាន់ ឃើញ ទង្វើរបស់ជនដែល ចូលលួចស្ទូច ត្រីក្នុងស្រះ ក៏ធ្វើរការណ៍ពន្យល់អប់រំ ណែនាំ អំពីអំពើបាបនិងបុណ្យ ឃើញថាមកដល់ពេលនេះនៅតែមានអ្នកចូលមកលួចស្ទូចត្រីដដែល លុះមកដល់រសៀលថ្ងៃទី២១ ខែវិច្ឆិកានេះ យុវជនខាងលើ មកប៉ុនប៉ងចាប់ត្រីក្នុងស្រះវត្ត ត្រូវបានព្រះសង្ឃទាន់ ស្តីបន្ទោស អប់រំឲ្យសាងតែអំពើល្អ ដើម្បីសន្សំកុសលផលបុណ្យ សម្រាប់ជាតិនេះនិងជាតិខាងមុខ តែបែជាយុវជនរូបនេះ ស្តាប់ការណែនាំ មិនបាន មានតែហៅសម្ថិតកិច្ចមកជួយ នាំខ្លួនទៅអប់រំតាមផ្លូវច្បាប់លោកវិញទើបបាន ។

ក្រោយពីឃាត់ខ្លួនយុវជនខាងលើ ព្រះសង្ឃសំណូមពរឲ្យ សមត្ថកិច្ច ជួយធ្វើការអប់រំជាមុន នឹងអនុញាតិឲ្យវិលត្រឡប់ទៅផ្ទះវិញ ៕៩៨ សែនជ័យ

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here