ស្ត្រីជនជាតិចិនបើករថយន្តឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូបុករងរបួសបាក់ភ្លៅ

 

 

ភ្នំពេញ៖ យុវជនម្នាក់រងរបួសបាក់ភ្លៅម្ខាងត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ជិះម៉ូតូលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលបុករថយន្តCRVខណះបើកឆ្លងផ្លូវ។ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពីវេលាម៉ោង៨យប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅមុខវិទ្យាស្ថានអន្តរជាតិ អាយឃី តាមបណ្តោយផ្លូវសឡា ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាម​ប្រភព​ព័ត៌មានពី​កន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកCRV ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2E 4525 បើបរដោយស្ត្រីជនជាតិចិនម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវសឡា ក្នុងទិសដៅពីត្បូងទៅជើង ខណះមកដល់ចំណុចកើតហេតុក៏បួងចង្កូតបតឆ្វេងឆ្លងផ្លូវភ្លាមនោះក៏មានយុវជនម្នាក់ជិះម៉ូតូម៉ាកMSX ពណស លាយខ្មៅ ពាក់ស្លាកភ្នំពេញ1DD 5045 ធ្វើដំណើរបញ្ច្រាស់ទិសគ្នាដោយចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកពេញទំហឹងបណ្តាលអោយខ្ទៀតទៅបុកនិងម៉ូតូ២គ្រឿងទៀតដែលបញ្ឈនៅមុខវិទ្យាស្ថានអន្តរជាតិ អាយឃី បណ្តាលអោយខូចខាត។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះទៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្តនិងម៉ូតូត្រូវបាន​នគរបាល​មូលដ្ឋានទំនាក់ទំនងទៅជំនាញចរាចរណ៍ធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យរងចាំដោះស្រាយពេលក្រោយ៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *