




ភ្នំពេញ៖ បុរសជនជាតិចិន២នាក់ស្រវឹងស្រាបើករថយន្តបុករនាំងពុះចែកទ្រូងផ្លូវអស់ចំនួន២ផ្ទាំងបង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៨យប់ថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សីភូមិក្បាលដំរីសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។
រថយន្តបង្កម៉ាក កូរ៉ូឡាពណ៌ស្លែពាក់ស្លាកលេខកណ្តាល2A.5464 បើកបរក្នុងទិសដៅពីកើតទៅលិច ជិះគ្នា២នាក់។
តាមប្រភពព៌ត៌មានពីកន្លែងកើតហេតុបាននិយាយថានៅមុនពេលកើតហេតុគេឃើញរថយន្តបង្កខាងលើបើកបរដោយជនជាតិចិន២នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុីក្នុងទិសដៅកើតទៅលិចយ៉ាងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តបង្កខាងលើបានរ៉េចង្កូតទៅផ្នែកខាងឆ្វេងបុកឃឿនពេញទំហឹងបណ្តាលអោយឌួល រនាំងថ្មពុះចែកទ្រូងផ្លូវឌួលខូចអស់ចំនួន២ផ្ទាំង ចំណែករថយន្តខាងលើខូចមួយកំណាត់មុខ នឹងបែកពោងទាំង២តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ។ បន្ទាប់មកអ្នកបើកបរ និងរួមដំណើរត្រូវគរបាលជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យយកជនជាតិចិនទាំង២ទៅទុកនៅជំនាញចរាចរណ៍ខណ្ឌសិនដើម្បីប្រគល់ដល់អោយជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ។
ក្រោយពេលកើតហេតុជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញស្ទូចយកទៅរក្សាទុកការិយាល័យចំណែកឯជនជាតិចិនទាំង2នាក់ខាងលើ ដោយបដិសេធន៍ថាមិនមែនជាអ្នកបើកបរហើយជំនាញចរាចណ៍ក្រុងយកតែរថយន្តទេ អោយជនជាតិទាំង២នាក់ត្រឡប់ទៅវិញ៕សារ៉េត