ប្រទះឃើញសពបុរសម្នាក់ស្លាប់ហើមស្អុយតាមវាលស្រែ

ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋរស់នៅភូមិទ្រា ឃុំរកាជន្លឹក ស្រុកខ្សាច់ កណ្តាល ខេត្តកណ្តាល នាំគ្នាភ្ញាក់ផ្អើល បន្ទាប់ពីបានប្រទះឃើញបុរសម្នាក់ដេកស្លាប់ នៅក្នុងទឹកស្រែ ស្អុយរលួយ នាវេលាម៉ោង ៨និង ៣០នាទីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ រួចនាំគ្នារាយការណ៍ប្រាប់អា ជ្ញាធរដែនដីចុះទៅពិនិត្យសាកសពភ្លាមៗ ។

​          បុរសម្នាក់ ឈ្មោះ កន សុខន ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិជន្លឹង ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ជាម្ចាស់ស្រែដែលបុរសរងគ្រោះស្លាប់​ក្នុងស្រែនោះបានឲ្យដឹងថា  នៅព្រឹកនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧  គាត់បានមកមើល​ស្រូវរបស់ក្នុងស្រែរបស់គាត់ត្រង់ចំណុចខាងលើ  ស្រាប់តែបានប្រទះឃើញ​សាកសពមនុស្ស​ប្រុសម្នាក់ ដេកស្លាប់នៅស្រែរបស់ខ្លួន ពុំមានពាក់អាវ ស្លៀកខោត្រឹមជង្គង់ ពណ៌ប្រផេះ សាកសពមានសភាពស្អុយរលួយទៅហើយ ។ពេលឃើញដូច្នេះ រូបគាត់ប្រញាប់ប្រញាល់ទៅ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះទៅពិនិត្យនិងស្រាវជ្រាវសព។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ក្រោយពីសមត្ថកិច្ចជំនាញចុះ​ទៅ​ពិនិត្យ​និងធ្វើកោសល្យវិច័យដល់កន្លែងកើតហេតុហើយមកដល់វេលាម៉ោង១០ព្រឹកថ្ងៃដដែល ស្រាប់តែមានស្ត្រីម្នាក់ ឈ្មោះ ឈឹម ហូ  អាយុ៦៧ឆ្នាំរស់ នៅភូមិខ្ចោង ឃុំជីបាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានមកដល់បំភ្លឺប្រាប់សមត្ថកិច្ចថាសាកសពនេះមានឈ្មោះ សន នឿនភេទប្រុស អាយុយ៣៣ឆ្នាំ ត្រូវជាកូនចុងរបស់ខ្លួន ​ហើយបានទៅយកប្រពន្ធឈ្មោះ ឡូត ជឿន នៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលនេះ តែ បានលែង​លះ​គ្នា រយៈពេល២ឆ្នាំមកហើយ ដោយសារកូនចុងគាត់ម្នាក់នេះមាន​ជំជឺសសៃប្រសាទ។​ កូនប្រុស​របស់គាត់តែងតែដើរមិននៅផ្ទះហើយផឹកស្រាជាប្រចាំ បានចេញពីផ្ទះបាត់អស់​រយៈពេល៦ថ្ងៃមកហើយ ទើបឮដំណឹងថាមានសពមនុស្សប្រុសម្នាក់ស្លាប់នៅកណ្តាលស្រែ គាត់មកមើលទើបដឹងថា ជាកូនប្រុសរបស់គាត់ ។

សមត្ថកិច្ចផ្នែកជំនាញដែលចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យលើសពបានអះអាងថា ជនរងគ្រោះបានស្លាប់ដោយខ្យល់គរមិនតិចជាង៤ថ្ងៃមកនោះទេ ទើបប្រគល់សពឲ្យ​ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *