ឃាត់ខ្លួនស្រ្តី២នាក់ រឹបអូសថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​ ១កញ្ចប់

ស្ទឹង​ត្រែង​ ៖​កម្លាំង​នគរបាល​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿង​​ញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ នៅ​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ បាន​បង្ក្រាប​ករណី​ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ នៅ​ចំណុច​ក្នុង​ព្រៃ​ស្ថិត​ក្នុងភូមិ​កាំ​ង​មេម៉ាយ​ សង្កាត់​ព្រះបាទ​ ក្រុង​ស្ទឹង​ត្រែង​ ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​ ចាប់​យក​វត្ថុ​តាង​ថ្នាំ​ញៀន​ ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ក្រាម​ពណ៌​ស​ថ្លា​(ICE)​ ចំនួន​ ០១​កញ្ចប់​តូច​ សរុប​ទម្ងន់​ ០,២​ក្រាម​ ឃាត់ខ្លួន​ជន​​សង្ស័យ​ឈ្មោះ​ ម៉ៅ​ ភក្តី​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រែក​ សង្កាត់​ក្រុង​/​ខេត្តស្ទឹងត្រែង​។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​ខាងលើ​ បាន​ឆ្លើយ​សារភាព​នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល​ អំពី​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​របស់​ក្រុម​ខ្លួន​ ។​ ទើប​នៅ​វេលា​ម៉ោង​១៦​និង​៣០​នាទី​ កម្លាំង​ជំនាញ​ បាន​បន្ត​ទៅ​ឆែកឆេរ​ផ្ទះ​ជួល​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​ព្រែក​ សង្កាត់​-​ក្រុង​ស្ទឹង​ត្រែង​ ចាប់​យក​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ក្រាម​ពណ៌​ស​ថ្លា​(ICE)​ ចំនួន​ ០៦​កញ្ចប់​តូច​ សរុប​ទម្ងន់​ ១,២​ក្រាម​ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​៖​ ១-​ ឈ្មោះ​ ហូ​វ​ អក​ ភេទ​ស្រី​ អាយុ​ ២៩​ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ភូមិ​ព្រែក​ សង្កាត់​/​ក្រុង​/​ខេត្តស្ទឹងត្រែង​ និង​២-​ ឈ្មោះ​ សុខ​ ឃាង​ ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រែក​ សង្កាត់​/​ក្រុង​ ខេត្តស្ទឹងត្រែង​។ ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *