នាំគ្នាចូលក្លឹប​លុះត្រឡប់មកវិញត្រូវក្រុមចោរ​ប្លន់ប្រដាប់អាវុធវាយកាប់​យក​ម៉ូតូ​បាត់​

 

 

 

 

ភ្នំពេញ ៖ យុវជន២នាក់ចង់សប្បាយនាំគ្នាចូលក្លឹមលុះត្រឡប់មកវិញ ប្រទះក្រុមចោរប្លន់ប្រដាប់អាវុធដេញកាប់យកម៉ូតូម៉ាកMSX​បាត់​។ហេតុការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ២នឹង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០១៧ នៅចំណុច ពន្លឺ វ៉ាពេជ្រ​ទទួលផ្ញើររថយន្ត នឹងម៉ូតូ ២៤ម៉ោង តាមបណ្តោយផ្លូវ២០១១ជិតថ្នល់រថភ្លើង ភូមិតាងួន១សង្កាត់កាកាប១​ខណ្ឌពោធិ៍សែនជ័យ​។​

ជនរងគ្រោះម្ចាស់ម៉ូតូ ឈ្មោះ ប៊ីន ម៉ានីហៅអាខ្មៅ អាយុ១៩ ឆ្នាំមុខរបរកម្មសំណងស្នាក់​នៅ​ការដ្ឋានសំណង់​ក្នុង​ភូមិដំណាក់សង្កាត់គោគឃ្លាងខណ្ឌសែនសុខ មាន​ស្រុក​កំណើតនៅ ភូមិ​គគីសោម ឃុំគគីសោម ស្រុក កំពោតទូក ខេត្តព្រៃវែង។​ម៉ូតូ​ដែលជនសង្ស័យវាយកាប់ប្លន់ម៉ាកMSX ពណ៌លឿង អ៊ុតពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FO-7142 ។​

តាម​ប្រភព​ព័ត៌មានពី​ជន​រង​គ្រោះ​បាន​អោយ​ដឹង​ថា​ នៅ​មុនពេលកើតហេតុ ខ្លួន​នឹងមិត្តភ័ក្តរួមការងារម្នាក់ បាននាំគ្នា​ទៅលេងក្លិប អាវ៉ាឡូនក្លឹបនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។​បន្ទាប់មកពួកគាត់បានត្រឡប់មក ការដ្ឋានសំណង់វិញ លុះបើកមកជិតដល់ចំណុចកើតហេតុ នៅ​មុន​ក្លឹប​ រីលិក្ស ផ្លូវ២០១១ស្រាប់តែមាន ឃើញជនសង្ស័យមានគ្នា ៦នាក់ជិះម៉ូតូ ៣គ្រឿង ម៉ាក់ស្មាស​វីមួយគ្រឿងនឹងម៉ាក​សង២គ្រឿង ប្រដាប់ដោយ​ដាវមួយដើមនឹងកាំបិតប័ងតោមួយ ​បានជិះដេញពួកគាត់មកដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យបានទាញកាំបិតប័ងតោបានកាប់ទៅលើជនរងគ្រោះជិះពីក្រោយ២កាំបិត ចំដៃខាងឆ្វេងនឹងចំចង្កេះផ្នែកខាងឆ្វេងបណ្តាលអោយរងរបួធ្ងន់។ហើយ​ជនសង្ស័យម៉ូតូមួយទៀត បានទាញដាវមកកាប់ទៅលើជនរងគ្រោះអ្នកបើបរម៉ូតូ តែជនរងគ្រោះឃើញទាន់បានផ្តួលម៉ូតូរត់ត្រូវជនសង្ស័យ​លើកម៉ូតូជិះគេចខ្លួនបាត់​ដោយសុវត្ថិភាព។

ក្រោយពេលកើតហេតុជនរងគ្រោះរងរបួសធ្ងន់ ត្រូវបងប្អូនដឹកនឹងម៉ូតូយកទៅសង្គ្រោះភ្លាមៗចំណែកជនរងគ្រោះម្ចាស់ម៉ូតូវិញ បានមកដាក់ពាក្យ​បណ្តឹងនៅប៉ុសិ៍្ត នគរបាល សង្កាត់កាកាប១ដើម្បីអោយសមត្ថកិច្ច ជួយស្រាវជ្រាវរកមុខសញ្ញាខាងលើមក​ផ្ដន្ទាទោស​តាម​ច្បាប់​៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *