រម៉កលក់នំប័ងបើកឆ្លងផ្លូវត្រូវ​ម៉ូតូបុករងរបួសធ្ងន់ម្នាក់

 

 

 

ភ្នំពេញ៖រម៉កលក់នំប័ងម្នាក់បើកឆ្លងផ្លូវ ត្រូវបុរសម្នាក់​ទៀត​បើកម៉ូតូមិន​ប្រយ័ត្ន​បុកចំពីមិខពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់​។ហេតុការណ៍​នេះ​បង្ក​អោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៧យប់ថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១៧ ស្ថិត​នៅតាមបណ្តោយផ្លូវ ជាតិលេខ៤ភូមិអង្គកែវ សង្កាត់ចោចៅ៣ ខណ្ឌពោធិ៍សែនជ័យ។​
ជនរងគ្រោះមិនត្រូវ​បានស្គាល់ឈ្មោះនោះ​ទេ​ ដោយ​ជិះម៉ូតូម៉ាកឌ្រីមសងសេរី២០១៧ ពណ៌ខ្មៅ​ពាក់ស្លាក់លេខ​ភ្នំពេញ 1GO-2600​បើកបរក្នុងទិសដៅពីលិចទៅកើត រងរបួសធ្ងន់។​ចំណែករម៉កលក់នំប័ងសាច់ជិះម្នាក់ឯងបើកបរឆ្លងផ្លូវពីជើងទៅត្បូង ។​

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុគេឃើញ​ម៉ូតូរងគ្រោះបើកបរក្នុងទិសដៅពីលិចទៅកើត។​លុះមកដល់ចំណុចកើតហេតុ​ក៏​ឃើញរម៉កលក់​នំប័ងសាច់បើកឆ្លងផ្លូវ​ពីជើងទៅត្បូងជិតផុតស្រាប់តែម៉ូតូរងគ្រោះខាងលើ​ជាន់ហ្វាងមិនទាន់បានបុករម៉កលក់នំប័ងសាច់ចំពីមុខពេញទំហឹង បណ្តាលអោយបោកក្បាលកញ្ចក់ទូរនំប័ងសាច់នឹងថ្នល់រងរបួសធ្ងន់។ចំណែករម៉កនំប័ងសាច់ធ្លាក់ពីលើរម៉ករាយពេញផ្លូវ​ ភ្លាមនោះជនរងគ្រោះត្រូវបានរថយន្ត​សង្គ្រោះ​ឯកជន សម្ភពរស្មីដឹកយកទៅសង្រ្គោះភ្លាមៗផងដែរ។​

ក្រោយពេលកើតហេតុ​កម្លាំង​នគរបាលប៉ុស្តិ៍ចោមចៅ៣​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​បាញ់ថ្នាំលើកម៉ូតូនិង​រម៉កដាក់អែបខាងសំរួលចរាចរណ៍នឹងប្រគល់អោយជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យវាស់វែងយកទៅរក្សាទុករងចាំការ​ដោះស្រាយថ្ងៃក្រោយ៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *