រថយន្តបុកបុរសម្នាក់ ដាច់ជើងម្ខាង ស្លាប់នៅកន្លែងកើតហេតុ

0
173

ព្រះសីហនុៈកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ លើដងផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូ ២០៦-២០៧ ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មាន បុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូរថយន្តមួយគ្រឿងបុកពេញទំហឹងបណ្តាលឲ្យដាច់ជើងទាំងពីរត្រឹមក្រោម ក្បាលជង្គង់  ។

សមត្តកិច្ចឲ្យដឹងថា រថយន្តបង្កម៉ាក MiNi Cooper’s ពាក់ស្លាកភ្នំពេញ២AN.២០០៧ ចេញពីភ្នំពេញទៅព្រះសីហនុមកដល់ចំណុចខាងលើ បានរេចង្កូតទៅផ្នែកខាងឆ្វេង បណ្ដាលឲ្យបុកម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគី ពណ៌ខ្មៅ គ្មានស្លាកលេខធ្វើដំណើរ ក្នុងទិសបញ្ច្រសគ្នា​ បណ្ដាលឲ្យអ្នកជិះម៉ូតូ ដាច់ជើងម្ខាងជាពីរកំណាត់ និងស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

អ្នកបើកបររថយន្តបង្កមាន​ឈ្មោះ ម៉ម សាវុធ ភេទប្រុស អាយុ២៥ឆ្នាំមាន លំនៅភូមិ១សង្កាត់១ក្រុង/ខេត្តព្រះសីហនុ ក្រោយកើតហេតុគេចខ្លួនបាត់ ចំណែក អ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

បច្ចុប្បន្នសពសមត្ថកិច្ចយកទៅតម្កល់​ទុកនៅវត្តស្មាច់ដែង ដើម្បីស្រាវជ្រាវរកសាច់ញាតិ​យកទៅធ្វើបុណ្យតាមប្រពៃណី ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here