




ភ្នំពេញ៖ បុរសម្នាក់ហើយរថយន្តកូរ៉េដឹកទឹកកកជ្រុលបុករថយន្តរថយន្តហ្វតស៊េរីទំនើបបណ្តាលអោយរងការខូចខាត កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅមុខហាង ហ្គូដ ថេស តាមបណ្តោយផ្លូវលេខ១៤៦កែងផ្លូវលេខ២៦១ ស្ថិតក្នុងសង្កាត់ទឹកល្អក២ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ត ហ្វត ស៊េរីទំនើប ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AF4446 បើកបរដោយបុរសម្នាក់និងមាននារីម្នាក់រួមដំណើរជាមួយ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៤៦ ក្នុងទិសដៅពីកើតទៅលិចខណះមកដល់ចំណុចផ្លូវលេខ២៦១ក៏បើកឆ្លងផ្លូវជិតផុតស្រាប់តែមានរថយន្តកូរ៉ដឹកទឹកកកពណ៍ខៀវ គ្មានស្លាកលេខបើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៦១ ក្នុងទិសដៅពីជើងទៅត្បូងហើយបានបតបំណងទៅលិចតាមផ្លូវលេខ១៤៦ក៏ជ្រុកបុករថយន្តហ្វតស៊េរីទំនើប ពីចំហៀងបណ្តាលអោយរងកាខូចខាតការខាងឆ្វេង។
ក្រោយពេលកើតហេតុភាគីទាំងសងខាងបានសម្របសម្រួលគ្នាដោយភាគីខាងរថយន្តកូរ៉េចេញថ្លៃជួសជុលដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕សិរសា