



ភ្នំពេញ៖ រថយន្តម៉ាកGS មួយគ្រឿងបើកឆ្លងផ្លូវមិនប្រយ័ត្តក៏ត្រូវយុវជន២នាក់ជិះម៉ូតូគ្រឿងជ្រុលបុកពីចំហៀងពេញទំហឹងបណ្តាលអោយរងរបួស។ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១យប់ថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចមុខផ្សារស្ទឹងមានជ័យចាស់ស្ថិតតាមបណ្តោយផ្លូវ២១៧ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកGS ព័ត៌ស ពាក់ស្លាកលេខភ្នំពេញ2AQ 7795 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៧ ក្នុងទិសដៅពី ជើងទៅត្បូង ខណះមកដល់ចំណុចកើតហេតុក៏បានបតឆ្លងផ្លូវមកខាងឆ្វេងដៃស្រាប់តែមានយុវជន២នាក់ជិះម៉ូតូម៉ាកធូដេ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GF 5028 តាមបណ្តោយផ្លូវលេខ២១៧ ក្នុងទិសដៅត្បូងទៅជើងចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកពីចំហៀងទ្វាពេញទំហឹងបណ្តាលអោយបោកខ្ទប់រងរបួសផងដែរ ចំនណែករថយន្តនិងម៉ូតូរងការខូចខាតទាំងសងខាង។
ក្រោយពេលកើតហេតុកម្លាំងនគរបាលមូលដ្ឋានចុះមកដល់ចំណុចកើតហេតុដើម្បីធ្វើចរាចរណ៍ព្រមទាំងយករថយន្តបង្កហេតុនឹងម៉ូតូជនរងគ្រោះរក្សាទុករងចាំការដោះស្រាយនៅពេលក្រោយ៕សារ៉េត